នៅព្រឹកថ្ងៃទី៣០-០៤-២០២១ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ ខណ្ឌច្បារអំពៅ បានទទួលអំណោយពី លោក ប៊ុន ធី និង លោក ស៊ុន លៀងហេង តំណាងក្រុម យុវជនស្ម័គ្រចិត្តការងារមនុស្សធម៍ រួមមាន ៖ អង្ករ០១តោន,ម៉ាស់០២កេសធំ(ស្មើ១០០ប្រអប់),ជែល០៥កេស(ស្មើ២០០ដប), មី០៣កេសធំ,ត្រីខ០១កេស, ទឹកត្រី០៥យួរ,ទឹកសុីអុីវ០៥យួរ, និងថវិកា៤.០០០.០០០រៀល សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងឈរជើងនៅគោលដៅបិទខ្ទប់ ក្នុងខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ ខណ្ឌច្បារអំពៅ សូមគោរពជូនពរ ក្រុមយុវជនស្ម័គ្រចិត្ត ការងារមនុស្សធម៍ សូមទទួលបានសេចក្តីសុខ ចំរើន ជោគជ័យគ្រប់ភារៈកិច្ច ប្រាថ្នាអ្វី បានសម្រេចដូចសេចក្តីប៉ងប្រាថ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here