ភ្នំពេញ ៖ បណ្តាញអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដោយទទួលបានការឧត្ថម្ភ ជាភេសជ្ជៈតែគុជ ពី លោក ជា ណារ៉ូ ម្ចាស់ហាង តែគុជថ្មី KUNG FU ដើម្បីយកទៅចែកជូនដល់ កងកំលាំង អាវុធហត្ថ នគរបាល រួមទាំងប្រជាការពារ ដែលបានចំណាយពេលវេលា មិនខ្លាចនឿយហត់ ដោយបានឈរជើងប្រចាំការ តាមគោលដៅ ក្នុងតំបន់ បិទខ្ទប់ មួយចំនួន តាមបណ្តោយផ្លូវវេងស្រេង ដោយចែកជូនជាភេសជ្ជៈ តែគុជគ្រប់ប្រភេទ ជូនបងៗកងកម្លាំង ពិសារដោយឥតគិតថ្លៃនិងដើម្បីបំបាត់ការស្រេចទឹកផង កាលពីរសៀលថ្ងៃទី ១ខែឧសភា ឆ្នាំ២០២១។

បើតាមសម្តីរបស់ម្ចាស់ហាងប្រេនតែគុជ KUNG FU លោកជា ណារ៉ូ បានអោយដឹងថា ដោយមើលឃើញពីការនឿយហត់របស់បងៗកងកម្លាំងតាមបណ្តាលគោលដៅបិទខ្ទប់ រូបលោកក៏មានគំនិតជួយឧបត្ថម្ភជាភេសជ្ជៈតែគុជបន្តិបន្ថួចជូនបងៗពិសារដោយឥតគិតថ្លៃដើម្បីបំបាត់ភាពនឿយហត់ និងការស្រេចទឹកបានមួយកំរិតផងដែរ។

សូមបញ្ជាក់ផងដែរថា តែគុជថ្មី KUNG FU នេះគឺជាម៉ាកល្បីមួយនៅសហរដ្ឋអាមេរិករយៈពេលជាង ១០ឆ្នាំមកហើយដែលមានទីតាំងសរុប ២៥០ទីតាំង ។ ហើយKUNG FU TEA នេះមិនមែនមានវត្តមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ នៅ កាណាដា និងនៅតំបន់អ៊ីរ៉ុបមួយចំនួនក៏មានដែរ រួមទាំងក្នុងតំបន់អាស៊ីយើងនេះ ដូចជាប្រទេសជប៉ុន ប្រទេសវៀតណាម ហើយពេលនេះប្រទេសកម្ពុជាយើងក៏មានផងដែរ។

មូលហេតុចំបងដែលលោកសម្រេចចិត្តនាំចូលផ្តាច់មុខ KUNG FU TEA ចូលមកទីផ្សារកម្ពុជា ដោយសារតែភាពជោគជ័យ របស់ KUNG FU TEA នៅសហរដ្ឋអាមេរិក ទាំងគុណភាព អនាម័យខ្ពស់ ជាពិសេសនោះ គឺរស់ជាតិ អាចទទួលទានបានគ្រប់វ័យ ។

បច្ចុប្បន្នហាងតែគុជKUNG FU មាន២ទីតាំងក្នុងរាជធានីភ្នំពេញគឺទី១ស្ថិតនៅផ្ទះលេខ១៥៣ ផ្លូវ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ចុះពីភ្លើងស្តុប IFL ប្រហែល១០០ម៉ែត្របត់ស្តាំ និងទី២ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ជិតសាលាវ៉ាន់ដា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here