ភ្នំពេញៈ នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ លោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយជាសប្បុរសធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧២គ្រួសារ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ លោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច ដែលបានផ្តល់ជំនួយដល់អធិការដ្ឋាននៅពេលនេះសម្រាប់យកទៅប្រើប្រាស់ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដែលកំពុងវាយលុកក្នុងរាជធានីក៏ដូចជាតាមបណ្តខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាយើង។
លោកអធិការខណ្ឌបានឲ្យដឹងដែរថា អំណោយដែលទទួលបាន
ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ១០គីឡូក្រាម
-ត្រីខ ១០កំប៉ុង
-សាច់ក្រក ០១គីឡូក្រាម
-មី ០១កេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here