ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ ចំនួន ១៤០គ្រួសារ បានទទួលអំណោយជាគ្រឿង ឧបភោគបរិភោគ ពីឯកឧត្តមហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច តាមរយៈលោកវរសេនីយ៍ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវនាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងវត្តឧត្តរាវតី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នាឱកាសនោះដែរលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឬស្សីកែថ្លៃងអំណរគុឯកឧត្តមហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅតំបន់បិទខ្ទប់នេះ ពិសេសដំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិឹងជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។

លោកអធិការខណ្ឌ ក៏បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃ ខេត្តកណ្តាល ដែលជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូល ដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការ ចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ។

បើតាមលោកតូច គឹមសុង នាយនគរបាលប៉ុស្តិ៍ឬស្សីកែវ បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនោះមាន១៤០គ្រួសារ មាន៤ភូមិ គឺភូមិមិត្តភាព ភូមិបឹងសាឡាង ភូមិសាមគ្គី និងភូមិឃ្លាំងសាំង នៅក្នុងសង្កាត់ឬស្សីកែវ ដោយក្នុង០១គ្រួសារទទួលបានអង្គរ១០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ សាច់ក្រកមួយគីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here