ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនករណីឆក់ទូរស័ព្ទនៅចំណុចមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីម៉ោង៣និង១០នាទីរសៀល ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១។

លោក គាន់ ឌីណា អធិការរង ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ រ៉ា រ៉ូ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ចំណែក
ជនរងគ្រោះឈ្មោះ ផា ស្រីតី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្កលិកហាងលក់នំប៉័ង ស្នាក់នៅផ្ទះលេខ៧៦ ស្ទួន ផ្លូវឬស្សីស្រស់ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោកលោក គាន់ ឌីណា អធិការរង បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GX-3967 ចេញពីធ្វើការទៅផ្ទះ ដោយទុកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ក្នុងឃ្លប់ម៉ូតូក្រោម ដៃចង្កូត ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1AH-1208 មកពីក្រោយអែបខាងឆ្វេង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេចជិះគេច ខ្លួន ពេលនោះជនរងគ្រោះក៏ស្រែកចោរៗ រួចក៏មានសមត្ថកិច្ចយើងល្បាតជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុ តាងទូរស័ព្ទដៃ០១គ្រឿង (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿង (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) បញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here