ភ្នំពេញ ៖ នៅក្នុងគំនិតផ្តួចផ្តើមដើម្បីជួយអ្នកក្រនិងកម្មករចំពេលមានការបិទខ្ទប់នៅទីក្រុងភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ក្រុមសប្បុរសធម៌ Lockdown charity ធ្វើការតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីប្រមូលថវិកានិងអំណោយពីអ្នកមានហើយផ្តល់ដល់ពួកគេដើម្បីផ្គត់ផ្គង់គ្រួសារដែលងាយរងគ្រោះ។ ខណៈជំនួយត្រូវបានផ្តល់ដល់គ្រួសារក្រីក្រជាង ២៥០ គ្រួសាររហូតមកដល់ពេលនេះ។ អ្នកខ្វះខាតបានសម្តែងការដឹងគុណដល់សមាជិកក្រុម Lockdown Charity Team ចំពោះអាហារដែលពួកគេបានផ្តល់នៅក្នុងស្ថានភាពដ៏លំបាកនេះ។

ប្រធានក្រុម Lockdown Charity បានថ្លែងថា ៖ ទីផ្សារមួយចំនួនត្រូវបានគេបិទទ្វារក្នុងគោលបំណងបញ្ឈប់ការរីករាលដាល Covid-19 ប្រជាពលរដ្ឋនៅតំបន់ក្រហម មិនអាចលក់ទំនិញរបស់ពួកគេជាពិសេសបន្លែ ម្ហូបអាហារផ្សេង ពីព្រោះតំបន់ទាំងនោះគឺជាតំបន់ហាមឃាត់។ “ខ្ញុំបានឃើញស្ត្រីចំណាស់ម្នាក់លក់បន្លែរបស់នាងនៅក្រោមពន្លឺព្រះអាទិត្យ គួរអោយអាណិតណាស់ ដូច្នេះខ្ញុំចាប់ផ្តើមសកម្មភាពមួយចំនួននៅលើហ្វេសប៊ុកដើម្បីរកមើលមនុស្សដែលមានចិត្តសប្បុរសដើម្បីចូលរួមក្នុងបេសកកម្មរបស់ខ្ញុំដែលមានឈ្មោះថា “ក្រុម Lockdown Charity Team”។ កំណត់ជម្រើសពីរសម្រាប់បេសកកម្មគឺ ១ ជាមួយនឹងចំនួនទឹកប្រាក់យើងនឹងទិញបន្លែទាំងនោះ, ២ ជាមួយនឹងចំនួនមួយផ្សេងទៀតយើងនឹងទិញអង្ករត្រីកំប៉ុង មីកញ្ចប់ជាដើម ដូច្នេះយើងអាច បរិច្ចាគ ដល់ប្រជាជនក្រីក្រដែល ត្រូវការជំនួយ ដើម្បីជួយសម្រាល បន្ទុកជាមួយរាជរដ្ឋាភិបាល។

ដូច្នេះអ្វីៗទាំងអស់ដែលអ្នកបានទទួលពីពួកយើងវាគឺជាថវិកាដែលបានមកពីអ្នកផ្សេងទៀតដែលចង់ជួយអ្នកទាំងអស់គ្នាហើយយើងផ្តល់ជូនអ្នកដែលត្រូវការជំនួយដូចជាថ្ងៃនេះយើងនៅទីនេះជាមួយអ្នកទាំងអស់គ្នា។

ប្រធានក្រុម Lockdown Charity បានថ្លែងថា ៖ ថវិកាចំនួន ប្រមាណ “ ៤.៨៧៣ ដុល្លារត្រូវបានប្រមូលក្នុងរយៈពេល ៣ ថ្ងៃយើងចំណាយ ២០ដុល្លារ/គ្រួសារ សរុបយើងអាចជួយបាន ២៥០ គ្រួសារ។ សកម្មភាពនេះយើងធ្វើតែក្នុងពេលចាក់សោរហើយថ្ងៃនេះជាថ្ងៃចុងក្រោយនៃបេសកកម្មរបស់យើង។ សម្រាប់សកម្មភាពសប្បុរសធម៌ផ្សេងទៀតយើងមិនទាន់មានគំរោងនៅឡើយទេចាំមើលមើល”។

ស្ថាបនិកនៃហាងកាហ្វេគិតនិងកាហ្វេ ឡាយ ស្រីមុំ បានអោយដឹងថា ៖ “ ការប្រមូលថវិកាគឺមិនពិបាកទេប៉ុន្តែការចាត់វិធានការគឺពិបាកបន្តិចព្រោះយើងមានសមាជិកតែ ៥ នាក់ទេយើងត្រូវដើរទិញឥវ៉ាន់និងវេចខ្ចប់សម្រាប់គ្រួសារនីមួយៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here