ខេត្តសៀមរាប ៖ ផ្លូវនានាក្នុងខេត្តសៀមរាបហាក់ដូចជាទទេស្អាតបន្ទាប់ពីរដ្ឋាភិបាលបានបិទខ្ទប់ស្ទើរតែគ្រប់តំបន់ភាគច្រើនរបស់ខេត្ដចាប់តាំងពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២១ ក៏ដូចជាការហាមឃាត់ពីរភាគបីនៃការធ្វើដំណើរឆ្លងកាត់ស្រុក។ គេស្នើសុំឱ្យពលរដ្ឋស្នាក់នៅផ្ទះនិងចេញទៅទិញអីវ៉ាន់ពីរដងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះខណៈពេលដែលបម្រាម គោចរត្រូវបានកំណត់ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក។ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានសម្តែងការពេញចិត្តចំពោះវិធានការណ៍របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺ Covid និងមិនចង់បន្ដការបិទទៀតទេ ដែលការបិទនេះនឹងបញ្ចប់នៅថ្ងៃទី ២៩ ខែមេសា ដោយសារមិនមានករណីរកឃើញថ្មី។

អ្នកស្រី Mary Wessels ជាគិលានុបដ្ឋាយិកាមួយរូប ប្រចាំនៅខេត្តសៀមរាប បានអោយដឹងថា ៖ “ នៅទីនេះយើងមានសង្កាត់ចំនួនបីដែលត្រូវបិទខ្ទប់។ វាមានរយៈពេលប្រហែលជាដប់ថ្ងៃ ហើយយើងនៅសល់ប្រហែលបួនឬប្រាំថ្ងៃទៀតដែលត្រូវបញ្ចប់ ហើយសង្ឃឹមថាដោយសារយើងមិនមានករណីរកឃើញថ្មីបន្ថែមនៅក្នុងខេត្តសៀមរាបប្រហែលមួយសប្តាហ៍ហើយ គេនឹងបញ្ចប់វាហើយគេមិនបន្ដបិទខ្ទប់ទៀតទេ។ យើងត្រូវតែទប់ទល់ នឹងជំងឺកូវីដទាំងក្នុងខេត្តសៀមរាបនិងប្រទេសកម្ពុជា។ នៅទីក្រុងភ្នំពេញពេលវេលានៃការបិទខ្ទប់ត្រូវបានកំណត់ប្រហាក់ប្រហែលនឹងយើងដែរ។ គេមានបំណងនឹងបើកព្រំប្រទល់ឡើងវិញក្នុងកំឡុងពេលប្រហែលប្រាំថ្ងៃទៀត។ វានេះមិនគួរកើតឡើងសោះ។ យើងត្រូវការបិទខ្ទប់តំបន់នៅទីក្រុងភ្នំពេញដើម្បីព្យាយាមកាត់បន្ថយតួលេខនេះ ពីព្រោះយើង (កម្ពុជា) ចំនួនអ្នកឆ្លងកើនឡើងពីស្ទើរតែគ្មានសោះ (៤៥០/០) ឡើងដល់ ៩០០០ ក្នុងរយៈពេលត្រឹមតែ ៣ ទៅ ៤ សប្តាហ៍ដូច្នេះវាចាំបាច់ត្រូវតែបិទខ្ទប់ ហើយសន្តិសុខវិញចាំបាច់ត្រូវតែរឹតបន្ដឹងកាត់បន្ថយការឆ្លងកាត់ព្រំដែននិងកត្ដាផ្សេងៗដើម្បីព្យាយាមគ្រប់គ្រងវាឱ្យបាន”។

លោក នុត វិច្ឆិកា ម្ចាស់ហាងកាហ្វេ មួយកន្លែងបានអោយដឹងដែរថា ៖ ជាដំបូងឡើយការបិទខ្ទប់នៅទីក្រុងភ្នំពេញ ជារឿងដែលគេមើលឃើញមិនធំដុំទេ ប៉ុន្ដែបន្ទាប់ពីការរីករាលដាល នៃជំងឺបានកើនឡើងជាប្រចាំថ្ងៃ មានចំនួនរាប់រយករណី មានថ្ងៃខ្លះមួយរយពីររយបួនរយករណី ប្រាំរយទៅប្រាំមួយរយករណីរហូតដល់ជិតមួយពាន់ករណី ទើបរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់។ លើសពីនេះទៀតកន្លែងជាក់លាក់មួយចំនួនត្រូវបានគេកំណត់ថាជាតំបន់ក្រហមដែលហាមការប៉ះពាល់ដើម្បីឱ្យរដ្ឋបាលមានភាពងាយស្រួលក្នុងការចូលយកសំណាករបស់ ប្រជាពលរដ្ឋ និងពិនិត្យថាតើពួកគេមានវិជ្ជមានវីរ៉ុស Covid-19 ដែរអត់។លើសពីនេះទៅទៀតនេះគឺជាវិធានការណ៍សមស្របមួយព្រោះប្រសិនបើបន្ដឱ្យពលរដ្ឋមានការចេញក្រៅហើយក៏បន្ដឱ្យមនុស្សម្នាកកកុញច្រើន វាជាកត្តាដែលបណ្តាលឱ្យមានបញ្ហាកើនឡើងនៃការឆ្លងជំងឺ Covid-19 ច្រើនឡើងនិងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here