ភ្នំពេញ ៖ ពិតរឿងដែលកម្រជួប និងចម្លែកបំផុត ខណៈដែលនារីស្រស់ស្អាតម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Marina Deth ត្រូវបានគេទាមទារឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណបញ្ជាក់ថា នេះជាឈ្មោះរបស់នាងពិតប្រាកដ និងរងការចោទប្រកាន់ថានាងយកឈ្មោះរបស់គេមកប្រើ។

បង្ហោះនៅលើគណនីហ្វេសរបស់ខ្លួន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ស្រីស្រស់ឈ្មោះ ដេត ម៉ារីណា បានឱ្យដឹងដោយសំណេរយ៉ាងដូច្នេះថា «មានគេសួរខ្ញុំច្រើន រឿងឈ្មោះរបស់ខ្ញុំ ដេត ម៉ារីណា Deth Marina និងយល់ច្រឡំថាខ្ញុំមានបងស្រីម្នាក់ទៀតឈ្មោះស្រដៀងគ្នា. ខ្ញុំមានបងប្អូនបង្កើតតែ 2នាក់ ខ្ញុំជាកូនស្រីច្បង ហើយនិងប្អូនស្រីម្នាក់ទៀត. នេះជាឈ្មោះកំណើតរបស់ខ្ញុំ. រហូតដល់មានអ្នកមករករឿងខ្ញុំថា ខ្ញុំយកឈ្មោះគេប្រើ ហើយសុំអោយខ្ញុំបង្ហាញអត្តសញ្ញានប័ណ្ណទៀត. ការអត់ធ្មត់មានកំណត់ សង្ឃឹមថាអ្នកចេះដឹងដល់ថ្នាក់វិជ្ជបណ្ឌិត ឈប់ល្ងិតល្ងង់ទៀតទៅ. ឈ្មោះបែបណា ត្រកូលបែបណាអ្នកគ្មានសិទ្ធមកហាមមិនអោយគេដាក់ ឬមានកម្មសិទ្ធតែម្នាក់នោះទេ ហើយក៏គ្មានអំណាចផ្លូវច្បាប់ណាអោយនាងខ្ញុំបង្ហាញអត្តញ្ញាណជាសារធារណៈដើម្បីឆែក ត្រកូល និង ឈ្មោះ ខ្ញុំទេ. បើមិនបញ្ឍប់ទេនាងខ្ញុំមិនយោគយល់ទេ ប្រទេសមានច្បាប់វិន័យត្រឹមត្រូវ ហើយប្រជាជនកម្ពុជាជាង១០លាននាក់ក៏មានមនុស្សជាច្រើន ត្រកូល ដេត. អ្នកដាក់ត្រកូល ដេត ទាំងអស់សូមប្រុងប្រយ័តត្នណា មានគេរករឿងថាជាឈ្មោះរបស់គេ. យើងគ្មានសិទ្ធប្រើទេ.» ។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែឧសភា ដដែល ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា «បងប្អូនទាំងអស់ឆ្ងល់ឆាតសួរច្រើន អាចអានខំមិននេះ ថាមានរឿងអ្វីកើតឡើង ដែរគេតាមរំខានខ្ញុំរឿងឈ្មោះខ្ញុំ ដេត ម៉ារីណា Deth Marina. ទាយលេងៗមើលថា ជាក្រុមគ្រួសារអ្នកណា ឪពុករបស់អ្នកណាឈ្មោះ ដេត និង? ហេតុអ្វីគេប្រើអំណាចអោយខ្ញុំត្រូវតែដូរឈ្មោះខ្ញុំចោល? ខ្ញុំគ្មានហេតុផលណាមួយដែលត្រូវប្រើត្រកូល រឺ ឈ្មោះតាមគេទេ. ក៏មិនបានចង់ជាប់ខ្សែស្រឡាយ រឺ តោងកាលីបអ្នកណាដែរ តែគាត់ម្នាក់នេះតាមរំខានខ្ញុំទាំងក្នុង account facebook និង ផេកខ្ញុំ. អត់យល់ថាគាត់ចង់បានអី»។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងរឿងរ៉ាវដ៏សែនហួសចិត្តនេះ សូម្បីតែប្អូនស្រី ព្រះតេជគុណ ឌួង ឆាយ ក៏មិនអាចទប់អារម្មណ៍បាន រហូតដាច់ចិត្តបញ្ចេញមតិថា «ហេតុតែគេមានលុយចឹងមែន ត្រកូលនឹង គាត់ទិញសិទ្ធិ franchise ហើយ បងប្អូនណាមានត្រកូលនឹងប្រយ័ត្នគាត់!!!!!!!!

LEAVE A REPLY

Please enter your comment!
Please enter your name here