ខេត្តបាត់ដំបង ៖ កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យបង្រ្កាបបទល្មើសតំបន់៤(គយហុងឡុង)និងកំលាំង ក.ប.ប សាខាខេត្តបាត់ដំបង បានចុះបង្ក្រាបករណីនាំយកចូលនូវសាច់មាន់ ឆ្អឹងមាន់ និងប្រហិតចំរុះ ខូចគុណភាព ប្រមាណ៥តោន ដែលឈ្មួញនាំចេញពីប្រទេសថៃ កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ មន្ត្រីជំនាញបានដកហូតទំនិញដែលខូចគុណភាពចម្រុះទាំងអស់សរុបចំនួន ៥០០០ គីឡូក្រាម យកមករក្សាទុក និងរង់ចាំការស្នើសុំ ដុតបំផ្លាញចោល នៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here