ខេត្តកណ្តាល ៖ នារី០២នាក់ពាក់ពន្ធ័និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុច តាមផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យចំនួន០២នាក់ស្រីឃាត់ខ្លួនមានឈ្មោះ ចន ចាន់ហេង ហៅឆេង អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល (រក្សាទុក) និង ឈ្មោះសារិន សុខហួយ អាយុ១៨ឆ្នាំ មានទីលំនៅ បច្ចុប្បន្នភូមិព្រៃសំរោងឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។ (ប្រើប្រាស់)។

ការចុះបង្ក្រាបករណីគ្រឿងញៀននេះ សមត្ថកិច្ចបានចាប់ និងដកហូតវត្ថុតាង ៖ រួមមាន ម្សៅក្រាមពណ៌ ស ថ្លា សង្សយ័ជាសារធាតុញៀនចំនួន១២កញ្ចប់តូច។ ម៉ូតូចំនួន ០១គ្រឿងម៉ាកនិចពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ 1cz.7448។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍បែកចាន បាន ចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះទៅដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យទាំង០២នាក់កំពុងឈរតាមចិញ្ចើមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ទប៉ុស្តិ៍ក៏បាន ឃាត់ត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន១២កញ្ចប់តូចនៅឈ្មោះចន ចាន់ហេងហៅឆេងជាអ្នកទុក ។

ជនសង្សយ័ទាំង០២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន១២កញ្ចប់នេះឈ្មោះ ប៉ាវភេទប្រុសអាយុប្រហែល៣០ ឆ្នាំនៅម្តុំផ្សារត្រពាំងអំពិលជាអ្នកឲ្យខ្លួនកាន់លក់ ដើម្បី ចំណេញខ្លះ។

ជនសង្សយ័រួមនិង វត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង ទៅតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here