ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង០៩ និង ៤០ នាទីយប់ ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២១ នៅចំនុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាត់ កុសល អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៍សថ្លា ០៣ កញ្ចប់ថង់តូច ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here