ខេត្តបន្ទាយមានជ័យ ៖ ដំណាំល្មើរ របស់កសិករ ១គ្រួសារ នៅជើងភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ បាននឹងកំពុងហុចផល ផ្លែទុំ ហើយបានទិន្នផលច្រើនជាងកាលពីឆ្នាំទី១។

កសិករ ត្រេកអរសប្បាយចិត្ត ប៉ុន្តែ តម្លៃវបានធ្លាក់ចុះបន្តិចគឺពីឆ្នាំ២០២០ លក់ថ្លៃ៦ម៉ឺនរៀល/១គក្រ។ ឯឆ្នាំនេះ ថ្លៃចុះមក ៥០.០០០រៀល/១គក្រ ឬអាចចុះខ្លះទៀត ព្រោះតែផលប៉ះពាលពីជម្ងឺកូវីដ១៩។

លោក មេន អាយុ៣៦ឆ្នាំ ជាប្រជាកសិករដាំដំណាំល្មើរ បានឲ្យដឹងថា ដំណាំល្មើរ ដែលប្អូនបានដាំ៤ឆ្នាំកន្លងមកហើយ នៅលើផ្ទៃដីទំហំ០៤រ៉ៃ ស្មើនឹង៦,៦០០ម៉ែត្រការេ (១រ៉ៃស្មើនឹង៤០មគុណ៤០ ) ដែលមានដើម /គុម្ពសរុបចំនួន១៦០ដើមពូៈបរទេស “បាសាហ៊ី”។

លោកបានបន្តថា ៖ នាឆ្នាំទី០២ របស់ប្អូនបានទទួលផលច្រើននិងល្អជាឆ្នាំទី១។ ដើមនីមួយៗ មានសាងផ្លែច្រើនជាងឆ្នាំទី០១។ គឺដើមខ្លះមានផ្លែ១០ទៅ១៥សាង (ស្មែង)។ និងរហូតដល់ទៅ២០សាង។ ហើយក្នុង០១សាង មានទម្ងន់យ៉ាងតិចក៏ចំនួន៥គ.ក្រ ឬ១ដើមៗ មានចាប់ពី៣០គ.ក្រឡើងទៅ។

លោកបន្តថា៖ ដោយសារវាទើបមានថ្មី ហើយមានប្រជាប្រិយនិងអ្នកហូបចង់ហូបច្រើន ហើយកាលពីឆ្នាំ២០២០ កន្លងមក មានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនបានជួយផ្សព្វផ្សាយជូនកសិករខ្មែរយើង ទើបដំណាំល្មើនេះ មិនពិបាករកទីផ្សារឬតម្លៃនោះទេ។ ហើយនៅពេលបានផលនេះ ភ្ញៀវក្នុងនិងក្រៅខេត្តបានទាក់ទងមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here