ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច សំណង់មិនរៀបរយ ផ្លូវលំ ក្រុមទី៦ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា ជនសង្ស័យមាមឈ្មោះ ឌី រិទ្ទា អាយុ ២៨ឆ្នាំ មានទីលំនៅរោងកម្មករភូមិស្វាយជ្រុំឃុំស្វាយជ្រុំស្រុកខ្សាចកណ្តាល ខេត្តកណ្តាល មុខរបរកម្មករសំណង់។

សម្ភារ:ដកហូត:រួមមានក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ទូរសព័ចំនួន០៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here