ភ្នំពេញ ៖ ជនសង្ស័យ បានឆក់កាបូបពីស្រ្តីម្នាក់ បានសម្រេច ហើយរត់គេចខ្លួន ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀប ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះបម្រុងទៅទិញម្ហូប ខណៈមកដល់ចំណុចកើតហេតុហើយផ្លូវស្ងាត់ផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រហែល៤នាក់ បានជិះម៉ូតូចេញមកធ្វើសកម្មឆក់ យកកាបូបលុយពីរូបគាត់ ភ្លាមៗនោះរូបគាត់ក៏បានស្រែកឆោឡោ ឲ្យគេជួយទើបក្រុមជនសង្ស័យភ័យ រត់ចោលទុកម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលក្រុមជនសង្ស័យទុកចោលនៅកន្លែងកើតហេតុម៉ាកហុងដា BEAT ពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ 1BC-8917៕

LEAVE A REPLY

Please enter your comment!
Please enter your name here