ភ្នំពេញ ៖ បន្ទាប់ពីមានរឿងតវ៉ា ពីសំណាក់កម្មករដែល ធ្វើការឲ្យក្រុមហ៊ុនក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករជាច្រើនថ្ងៃភ្លាមធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។

លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោកថា” ខ្ញុំបាទ ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អាគារពាណិ ជ្ជកម្ម គ្រោង ចំនួន 30 អាគារនៅគំរោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួន ជាង 200នាក់។ និងគោរពកាតព្វកិច្ច តាមកិច្ចសន្យា ព្រមព្រៀងជាមួយ ក្រុមហ៊ុន ជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ ខ្ញុំបាទបានព្យាយាម ទាក់ទងជាច្រើនលើក ច្រើនសារតែលោក មិន ព្រម លើកទូរស័ព្ទព្រោះវាគឺជាការ គេចវេសដែលធ្វើឲ្យប៉ះ ពាល់កិត្តិយស ក្រុម ហ៊ុន យ៉ាង ធ្ងន់ធ្ងរ”។

តាម ការ បញ្ញាក់ បន្ថែម របស់ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រាបានបញ្ចាក់ផងដែល ថាកន្លងមកអោយតែលោក ពៅ សុខសាន្ដ ដែលជាមេការខាងលើឲ្យតែមកសុំពិគ្រោះសំណើរបើកប្រាក់ឈ្នួល ជូនបុគ្គលិក (ខ្ចី)ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ចតែដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះលោក ពៅ សុខសាន្ត ពុំបានផ្ដល់ពត៌មានជូនមកក្រុមហ៊ុនទេ។ បែរជាបាត់ដំណឹង ហើយខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។

គិតមកដល់ម៉ោងនេះនៅមិនទាន់ដឹងថា ការដោះស្រាយស្ដីពីការតវ៉ា របស់កម្មករខាងលើ មានដំណោះស្រាយដល់ចំណុចណានៅឡើយនោះទេ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here