ខេត្តបន្ទាយមានជ័យ ៖ ពិតជាហ៊ានមែន ស្នេហា តាមហ្វេសបុកស្គាល់គ្នា ត្រឹមតែ៥ខែប៉ុណ្ណោះ ក៏បបួលគ្នា មកខួបកំណើតមិត្តភ័ក្តិ ហើយដឹកយកទៅដេកលើផ្ទះខ្លួន ចាប់រំលោភ សម្រេច២ ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាក្រោយពីរំលោភហើយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានឈ្មោះម៉ាក ខាន់ អាយុ៥៣ឆ្នាំ ជាជីតា នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ បាលស្រុកព្រះនេត្រព្រះ ក្រោយពីទទួលបាន បណ្តឹងក្នុងនោះបាននិយាយថាកាលពីយប់ម៉ោង១រំលងអាធ្រាត្រ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានបាត់ចៅស្រី អាយុ១៣ឆ្នាំ ពេលទទួលបានពាក្យប្តឹងហើយ កម្លាំងនគរបាលស្រុកបានចុះទៅធ្វើការនាំខ្លួនឈ្មោះព្រួញ មករា អាយុ២០ឆ្នាំនៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។

តាមការសាកសួរចៅស្រីគាត់ប្រាប់ថានៅយប់នោះបានដេកនៅផ្ទះឈ្មោះព្រួញ មករា ត្រូវបានគេចាប់រំលោភបានសំរេចចំនួន២លើក ហើយកន្លងមកឈ្មោះមករានេះ ស្គាល់គ្នាតាមរយះឆាត ហ្វេសប៊ុកប្រហែល៥ខែហើយ។

អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ព្រួញ មករា បានសារភាពថារវាងរូបគេនឹងក្មេងស្រីខ.ល.ត បានទំនាក់ទំនងស្គាល់គ្នាតាមរយៈឆាត ហ្វេសប៊ុកយូរហើយនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ ម៉ោងប្រហែល១យប់រំលងអាធ្រាត សង្សាររបស់ខ្លួន(ខ.ល.ត) បានទូរស័ព្ទមកឲ្យរូបគេទៅយកមកដើរលេង គេក៏ព្រមទៅយកជាមួយឈ្មោះយីម ភេទប្រុស អាយុ២០ឆ្នាំជាមិត្តភក្តិខ្លួនបាននាំនាង ដេកនៅលើផ្ទះរបស់ខ្លួន ឯ ឈ្មោះ យីម ជាមិត្តភ័ក្តិ ដេកក្រោមផ្ទះ នៅយប់នោះគេបានរួមភេទជាមួយនាង បានសំរេច២លើក ដោយមានការយល់ព្រមពីនាងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here