ខេត្តកែប ៖ អាជ្ញាធរមូលដ្ឋាន បានអះអាងថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គិភ័យឆាបឆេះតូបក្នុង ផ្សារសេះស អស់ប្រមាណ១២១តូបនោះ បណ្តាលមកពីទុស្សេខ្សែភ្លើង។
អគ្គីភ័យនេះកើតឡើងនៅផ្សារសេះស ក្នុងសង្កាត់អូរក្រសារ ក្រុងកែប កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរបន្តថា កាលពីម៉ោងប្រមាណជិត៦ល្ងាច អាកាសធាតុមានភាពអាប់អួរ ថែមទាំងមានខ្យល់បោកបក់យ៉ាងខ្លាំង ទើបធ្វើឱ្យតូបលក់ដូររបស់បងប្អូនអាជីវករមួយចំនួនប៉ើងដំបូលជាហេតុនាំឱ្យដាច់ខ្សែភ្លើង បណ្តាលឱ្យទុស្សេខ្សែចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គេឃើញវត្តមានក្រុមការងារកាកបាទក្រហម និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះត្រួតពិនិត្យនៃទំហំការខូចខាតមុខទំនិញផ្សេងៗ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជាដើម្បី ចែកជូនដល់ក្រុមអាជីវករ។

ចំពោះទំហំនៃការខូចខាត ពីការឆេះបំផ្លាញ ទ្រព្យសម្បត្តិ របស់បងប្អូនអាជីវករ នៅពុំទាន់បានទទួលតួលេខជាក់លាក់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here