ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ដោយសារតែខឹងប្រពន្ធ ស្តីបន្ទោស ទាញម៉ូតូជិះឡើងស្ពានជ្រោយចង្វារ បំណងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច ដោយសារតែប្រជាពលរដ្ឋឃើញទាន់ក៏បានចាប់ឃាត់ទាន់ កាលពីរសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរូបនេះឈ្មោះ គឹម សំអឿន អាយុ៥៨ឆ្នាំ មានមុខរបរធ្វើជាជាងផ្សារដែក មានស្រុកកំណើតនៅឯខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នូវផ្ទះជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ។

បុរសវ័យចំណាស់រូបនេះ បានរៀបរាប់ថា មូលហេតុដែលរូបគាត់មិនចង់រស់នេះក៏ដោយសារតែប្រពន្ធចេះតែស្ដីបន្ទោសឱ្យរាល់ថ្ងៃទើបគាត់តូចចិត្តនឹងវាសនារបស់ខ្លួនខ្លាំងពេកហើយគិតខ្លីទៀតផងនោះក៏បានទាញម៉ូតូម៉ាកស្មាកវីពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CL-4209 យកមកជិះសំដៅឡើងមកលើស្ពានជ្រោយចង្វាមិត្តភាពកម្ពុជាជប៉ុនដើម្បីលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋកំពុងតែធ្វើដំណើរលើស្ពានឃើញទាន់ក៏បានចាប់ឃាត់និងជួយសង្គ្រោះ ហើយទាក់ទងទៅសមត្ថកិច្ចការពារគោលដៅគល់ស្ពានឱ្យចុះមកទទួលយកទៅធ្វើការសួរនាំនឹងធ្វើការពន្យល់ហើយអប់រំទៅដល់រូបគាត់កុំឱ្យគិតខ្លីហើយធ្វើដូច្នេះតទៅទៀត។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានទាក់ទងតាមលេខទូរសព្ទទៅប្រាប់ឲ្យសាច់ញាតិនិងក្រុមគ្រួសារគាត់បានដឹងនឹងមកទទួលយកទៅផ្ទះវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here