ខេត្តព្រះសីហនុ ៖ ស្រ្តីម្នាក់បានស្លាប់ក្នុងហេតុការណ៍ឆេះទូកដឹកអីវ៉ាន់មួយគ្រឿងលើសមុទ្រ ចំណែកមនុស្ស១០នាក់ទៀត ដែលជិះលើទូកនោះត្រូវបានជួយសង្គ្រោះ។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយទូកដឹកអីវ៉ាន់ មួយគ្រឿងលើសមុទ្រដែលកំពុងធ្វើដំណើរពី ភូមិដើមថ្កូវ (ក្រុងកោះរ៉ុងមកកំពុងផែ ខេត្តព្រះសីហនុ) មានប្រជាពលរដ្ឋជិះលើទូកនោះ ចំនួន១១នាក់ ក្នុងនោះមានក្មេង២នាក់ និងបណ្តាលអោយស្រ្តីម្នាក់ស្លាប់។

លោក នួន ប៊ុនថុល អភិបាលក្រុង កោះរ៉ុង ក្រោយពីបានទទួលព័ត៌មាន នៃការលិចទូកនេះ បានចេញអូប័រទៅជួយសង្គ្រោះភ្លាមៗ ដោយស្រង់អ្នករងគ្រោះបានទាំង១១នាក់ ប៉ុន្តែមានប្រជាពលរដ្ឋនៅ ភូមិដើមថ្កូវ ម្នាក់បានស្លាប់ ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here