ភ្នំពេញ ៖ សមត្ថកិច្ចសង្កាត់ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ។

លោកគាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៍ខណ្ឌច្បារអំពៅបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ខ្លីង ចិន្តា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ យន់ សុខហេង អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។
លោកគាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៍ខណ្ឌច្បារអំពៅបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទុកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo នៅលើក្បាលដំណេក រួចក៏ដេក ដោយពុំបានចាក់សោទ្វារផ្ទះទេ (ចំណុចកើតហេតុ) ស្រាប់ តែជនសង្ស័យដើរមកដល់ផ្ទះជនរងគ្រោះ រួចរុញទ្វារចូលក្នុងលួចយកទូរស័ព្ទដៃជនរងគ្រោះបំរ៉ុងគេចខ្លួន ក៏ត្រូវ បានជនរងគ្រោះភ្ញាក់ឡើងឃើញក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទូរស័ព្ទដៃ ០១គ្រឿង យកមកប្រគល់ឲ្យ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here