ខេត្តព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង រវាងរថយន្ត និងរថយន្ត ខណៈបើកបរវ៉ាជែង បញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យរងរបួសក្បាលស្រ្តីម្នាក់ នៅចំណុចភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ១១ ។

ករណីគ្រោះថ្នាក់នេះ មានរថយន្តមួយគ្រឿងម៉ាក ហៃយ៉ាស់ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្ទឹងត្រែង 2A.9099 បើកបរដោយឈ្មោះ អ៊ិត សើណារិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ (គ្មានរងរបួស) មានអ្នករួមដំណើរជាមួយឈ្មោះ ផាត់ រចនា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធ បានរងរបួសក្បាល បើកបរទិសដៅពីជើងទៅត្បូង ។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានពាក់ស្លាកលេខ ទិសដៅបញ្ច្រាសគ្នា បើកវ៉ាជែងបំពានគន្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន បានបុកចំពីចំហៀងខាងស្តាំ និងរថយន្តរងការខូចខាត យ៉ាងដំណំផងដែរ ។ ចំណែកអ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ បានចុះគេចខ្លួន បាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here