ភ្នំពេញ ៖ សមត្ថកិច្ចនគរបាប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅចំនុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឡូ ភារម្យ អធិការរងទទួលផែនគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា ដែន អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតបានក្រាមពណ៍សថ្លា ០៥ កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here