ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអីធើណេតយីហោ 63Kមួយកន្លែងបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់លោកថោង ម៉ារឌី មេប៉ុស្តិ៍អូរឬស្សីទី១ និងមិនខ្វល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។ ទីតាំងល្បែងស៊ីសងនេះស្ថិតនៅ ផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះតើ”លោកថោង ម៉ារ នាយប៉ុស្តិ៍នគរបាលអូរឬស្សីទី១” មកពីមិនដឹង ទើបមិនបង្ក្រាប រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោកនេត ស៊ីថុន អធិការនគរបាលខណ្ឌមករា និងគណះបញ្ជាការឯកភាពខណ្ឌ៧មករាគួរមានវិធានការចំពោះទីតាំងនេះផង។

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

នាពេលកន្លងមកសម្ដេច ក្រឡាហោម ស ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

LEAVE A REPLY

Please enter your comment!
Please enter your name here