ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់ជាអ្នកលក់បន្លែអូសរត់ប្រហែលជា២ម៉ែត្រជនរងគ្រោះស្រែកថាចោរក៍ត្រូវសម្ថតកិច្ចដេញឃាត់បានតោះស្រែកថាចោរក៍ត្រូវសម្ថតកិច្ចដេញឃាត់បានតែម្ដង។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាតថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១នៅចំណុចផ្ទះលេខ១៩ ផ្លូវលេខ៣៨៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះហុង ធារ៉ា ប្រុសអាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះព្រាប ផានិត ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនសម្ថតកិច្ចដកហូតបានម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាក់សងសេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1V.8681។

បើតាមសំដីរបស់អ្នកឃើញហេតុការបានប្រាប់អោយដឹងថា គេឃើញជនសង្ស័យខាងលើបានដើរចេញពីម្ដុំផ្សារដើមគរតែម្នាក់ឯងពេលដើរមកដល់ចំនុចមុខផ្ទះលេខ ១៩ ផ្លូវលេខ៣៨៤ស្រាប់តែជនសង្ស័យខាងលើធ្វើសកម្មលួចម៉ូតូរបស់ជនរងគ្រោះហើយអូសរត់បានប្រហែល២ម៉ែតម្ចាស់កបានក្រលេកឃើញទាន់ក៏ស្រែកថាចោរៗស្របពេលនោះសមត្ថកិច្ចកំពុងល្បាតមកដល់កន្លែងកើតហេតុ ក៏បានធ្វើការឃាត់បានជនសង្ស័យរួមនិងវត្ថុតាង នាំយកមកដើម្បីសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ តែម្ដង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here