ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពីបទកាន់កាប់អាវុធ (កាំភ្លើងខ្លី) ដោយគ្មានការអនុញ្ញាត កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួលលេខ៤C ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ កក្កដា អាយុ៣១ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួលខាងលើ(មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើ ពេលកម្លាំងសមត្ថកិច្ចយើងកំពុងល្បាតក៏បានជួបជនសង្ស័យខាងលើហើយបានហៅឱ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែជននោះបានជិះម៉ូតូគេចរត់គេច។ បន្ទាប់មកកម្លាំងយើងក៏ដេញតាមពីក្រោយរហូតឃាត់ខ្លួនបាននៅចំណុចម្តុំវត្តទួល ក្រុម១៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ដោយមានការសង្ស័យលើជននោះនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងសម ឫទ្ធីវាសនាផង កម្លាំងសមត្ថកិច្ចបានទៅត្រួតពិនិត្យបន្ទប់ជួលក៏រកឃើញកាំភ្លើងខ្លីនិងវត្ថុតាងដកហូតសម្ភាររួមមាន៖កាំភ្លើងខ្លី១ដើមម៉ាកP08 បង់១គ្មានគ្រាប់ លេខ៥១៩២ ដំបងដែក១ដើមប្រវែង០,5m ទូរស័ព្ទ១គ្រឿងម៉ាកOPPOកាបូបស្ពាយ១ ពណ៌កាហ្វេម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ2GK-7960។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here