ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ កាលពីម៉ោងជាង៨យប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប៉ុនប៉ង ធ្វើសកម្មភាពកាច់សោម៉ូតូ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង ពេជ្រ អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួលភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនសង្ស័យបានបានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានសកម្មភាពបម្រុងជិះគេច គោលដៅកំពង់ត្រួតពិនិត្យច្បាប់ចរាចរជើងគោកក៏សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

សំភារៈដកហូត រួមមាន ម៉ូតូ០១គ្រឿង សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-2010 សោរលេខ៨ ចំនួន០១ដើម ដែកសំបែតចុងស្រួចចំនួន០២ដើម។

ជនសង្ស័យរួមទាំងវត្ថុតាងដកហូតកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាតំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here