ប្រទេសម៉ុងហ្គោលី ៖ នៅពេលដែលលទ្ធភាពទទួលបានសេវាពិនិត្យសុខភាព និងសេវាកម្មនៅប្រទេសម៉ុងហ្គោលីមានភាពអន់ខ្សោយ ហើយនិងម៉ោងបម្រើការតិច មន្ទីរពេទ្យទូទៅទី 4 ត្រូវបានបើកនាពេលថ្មីៗនេះ ក្នុងគោលបំណងបង្កើនលទ្ធភាព ទទួលបានសេវាដែលស្របតាមស្តង់ដារអន្តរជាតិ។

B. Zoljargal ដែលជានាយកប្រតិបត្តិរបស់មន្ទីរពេទ្យបាននិយាយថា មានការខ្វះខាតយ៉ាងខ្លាំងនៃការថែទាំគុណភាពនៅក្នុងវិស័យសុខភាពរបស់ម៉ុងហ្គោលី ដោយបន្ថែមថាជនជាតិម៉ុងហ្គោលីចង់ស្វែងរកការព្យាបាលនៅក្រៅប្រទេសជាង។

យោងតាមការសិក្សាមួយក្នុងឆ្នាំ 2019 របស់នាយកដ្ឋានសុខភាពទីក្រុងអ៊ូឡង់បាតារ ប្រទេសម៉ុងហ្គោលីបានចំណាយប្រាក់ជាង 66 លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការព្យាបាលរាប់នៅតែប្រទេសកូរ៉េតែមួយគត់។

Zoljargal បានបញ្ជាក់ថាចំនួយសំណើរពិតប្រាកដគឺខ្ពស់ជាងហ្នឹង ដូច្នេះហើយ លោកស្រីបានបន្ថែមថា ចាំបាច់ត្រូវបង្កើតមន្ទីរពេទ្យទូទៅមួយ ដែលនេះវាឈានទៅដល់ការបង្កើត “មន្ទីរពេទ្យកណ្តាលទី៤”។

មន្ទីរពេទ្យនេះត្រូវបានរចនាដោយអគារ A និង B កម្ពស់ ១២ និង ១៦ ជាន់។ មន្ទីរពេទ្យដែលនឹងក្លាយជាមន្ទីរពេទ្យទូទៅហើយនឹងផ្តល់សេវាវេជ្ជសាស្រ្ដទាំងអស់ នឹងក្លាយជាមន្ទីរពេទ្យឯកជនធំជាងគេបំផុតក្នុងប្រទេសម៉ុងហ្គោលី។

N.Ogril ប្រធានផ្នែកវេជ្ជសាស្ត្របាននិយាយថា ពួកគេស្វែងរកប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងមជ្ឈមណ្ឌលវះកាត់របស់ពួកគេ ខណៈដែលពួកគេស្វែងរកអត្ថប្រយោជន៍ពីការវះកាត់ដោយមនុស្សយន្ត “ដូច្នេះ វេជ្ជបណ្ឌិតមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអ៊ីតាលីនឹងអាចធ្វើការវះកាត់តាមរយៈមនុស្សយន្តពីគ្រប់ទីកន្លែងដែលពួកគេនៅ។”

Ogril បាននិយាយថា “នៅទីនេះអ្នកអាចធ្វើការវះកាត់គ្រប់ប្រភេទ រួមទាំងការប្តូរសរីរាង្គ ថ្លើម តំរងនោម ការប្តូរបេះដូង ការប្តូរខួរឆ្អឹង និងការប្តូរសន្លាក់។”

លោក Zoljargal បាននិយាយថា គម្រោងនេះក៏មានគោលបំណងផ្លាស់ប្តូរការយល់ខុសរបស់សង្គមម៉ុងហ្គោលីដែលថាសេវាវេជ្ជសាស្រ្តឯកជនមានភាពល្អប្រសើរជាង ការិយាធិបតេយ្យតិចជាង កិច្ចការលឿនជាង និងមានគុណភាពប្រសើរជាង។

លោកស្រីបានបន្ថែមថា “លក្ខខណ្ឌនៃគម្រោងមន្ទីរពេទ្យនេះគឺថា មន្ទីរពេទ្យឯកជន និងរដ្ឋទាំងអស់នឹងអាចផ្តល់សេវាធានារ៉ាប់រងសុខភាពដល់ប្រជាពលរដ្ឋតាមបទប្បញ្ញត្តិធានារ៉ាប់រងសុខភាពថ្មីដែលត្រូវបានអនុវត្តនៅក្នុងប្រទេសម៉ុងហ្គោលីចាប់តាំងពីខែមករាឆ្នាំ 2021៕

LEAVE A REPLY

Please enter your comment!
Please enter your name here