ស្រីលង្កា ៖ បន្ទាប់ពីរដ្ឋាភិបាលហាមឃាត់ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតគីមីដែលចូលជាធរមានក្នុងឆ្នាំ 2021 វិស័យកសិកម្មបាននឹងនរឡើងវិញ ខណៈដែលកសិករចាប់ផ្តើមត្អូញត្អែរអំពីការធ្លាក់ចុះនៃទិន្នផល និងរដូវច្រូតកាត់ដ៏រង្វើល។

Kesharawithanage ដែលជាកសិករនៅ Higurakgoda បានសោកស្ដាយចំពោះវិធានការថ្មីនេះ ដោយពន្យល់ថា ដើម្បីចំណេញតិចតួច កសិករនឹងត្រូវបញ្ចាំគ្រឿងអលង្ការ ផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីបានសម្ភារៈ និងឧបករណ៍ដែលត្រូវការសម្រាប់ធ្វើកសិកម្ម។

លោកថា អាជ្ញាធរបានដាក់លក្ខខណ្ឌក្នុងការធ្វើកសិកម្ម ដោយកសិករត្រូវប្រើតែជីសរីរាង្គ ដែលជាការបន្ថែមបញ្ហាហិរញ្ញវត្ថុដល់កសិករដែលមានចំណូលទាប។

លោក Sampathabesundara ដែលជាសហជីពបាននិយាយថា ការប្រមូលផលមិនល្អបានបង្ខំឱ្យកសិករជាច្រើនបោះបង់ចោលកសិកម្ម ដោយរដូវច្រូតកាត់នឹងទទួលបានទិន្នផលតិច ដោយសារការរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាល ដោយបន្ថែមថាកសិករត្រូវតែទទួលបានសំណងសម្រាប់ពួកគេចំពោះ ដំណាំដែលត្រូវបំផ្លាញ ក្នុងន័យដើម្បីសង្គ្រោះឧស្សាហកម្ម និងបញ្ចៀសវិបត្តិជាតិ។

បើតាមលោក Kesharawithanage បញ្ជាក់បន្ថែមថា ៖ “យើងធ្វើស្រែប្រហែល 200 រ៉ៃ។ យើងទទួលបានស្រូវមិនសូវល្អ។ ប្រាក់ដែលត្រូវការសម្រាប់ការដាំដុះទាំងនេះត្រូវបានយកចេញពីការបញ្ចាំគ្រឿងអលង្ការ ត្រាក់ទ័រជាដើម។ យោងតាមអាជ្ញាធរ មានតែការប្រើជីសរីរាង្គ និងអាសូតណាណូ ទើបប្រមូលផលបាន។”

ទន្ទឹមនឹងនេះ សហជីពគឺលោក Ruwanabenayaka បាននិយាយថា “វិបត្តិនេះប៉ះពាល់ដល់ដំណាំទាំងអស់ រួមទាំងតែ ដូង និងកៅស៊ូ។ អាជ្ញាធរត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ។ ពួកគេបានសន្យាថានឹងផ្តល់សំណងសម្រាប់ការខូចខាតដំណាំ។ សូមឆ្លើយតបការសន្យាឥឡូវនេះមក។

លោក Nishanthawikkramasinhe ដែលជាសហជីពបានបន្ថែមថា ៖ យើងមិនចង់បានប្រាក់ឧបត្ថម្ភទេ យើងត្រូវការសំណងសម្រាប់ដំណាំដែលខូចខាត ប្រសិនបើវាមិនកើតឡើងទេ កសិករនឹងបោះបង់ចោលការដាំដុះរបស់ពួកគេនៅរដូវបន្ទាប់ ហើយអង្ករនឹងត្រូវនាំចូលពីបរទេស។ វានឹងប៉ះពាល់ខ្លាំងដល់វិបត្តិប្រាក់ដុល្លារក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here