ភ្នំពេញ ៖ ក្រោយបិទទ្វារមួយរយៈខ្លី ដើម្បីរៀបចំសម្ភារៈ ថ្មីៗ និងទំនើបជាងមុន ដោយបានរៀបចំរចនាបទ យ៉ាងប្លែក ដើម្បីបំភ័ន្តភ្នែក មហាជន ដែលមានរៀបជាលក្ខណៈលក់កាហ្វេ ប៉ុន្តែខាងក្នុងមិនបាច់និយាយទេ គឺថាកាន់តែអស្ចារ្យជាងមុនទៅទៀត។ ចំពោះ ទីតាំងបង្កប់ល្បែងស៊ីសង ដូចជាកាស៊ីណូ នៅក្នុងផ្ទះ២ល្វែងផ្លូវ១០៩ បានបើកសម្ពោធ ដំណើរការវិញហើយ ហេតុអ្វីក៏អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា មិនបង្ក្រាប ទីតាំងបង្កប់ល្បែងស៊ីសង ដូចជាកាស៊ីណូ នៅក្នុងផ្ទះ២ល្វែងផ្លូវ១០៩ តើលោកអធិការខណ្ឌ៧មករា និងលោកអភិបាល៧មករា មានដឹងដែរឬទេ? ជាពិសេស លោក អ៊ុន ភារម្យ នាយប៉ុស្តិ៍សង្កាត់វាលវង់ ដែលជាអ្នកគ្រប់គ្រងនៅគៀកជាងគេ មានដឹងដែរឬទេ? រឺមួយក៏ជាឆ្នាំងបាយបានជាមិនបង្ក្រាប?

ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីអាជ្ញាធរ មិនចូលរួម ធ្វើអោយ ភូមិ សង្កាត់ ខណ្ឌ គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ដោយពលរដ្ឋទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌ៧មករា ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបើកដំណើរ២៤ម៉ោងលើក២៤ម៉ោង ដែលសង្ស័យមានបង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានល្បែងស៊ីសងជាច្រើនទៀតនៅក្នុងទីតាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងមូលដ្ឋានខណ្ឌ៧មករានេះផងដែរ គេសង្កេតឃើញថា ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលូន ហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាប។

ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសង ប្រៀបដូចជាកាស៊ីណូទៅហើយនៅក្នុងផ្ទះ២ល្វែងដែលស្ថិត ផ្ទះលេខ២៧-២៩ ផ្លូវលេខ១០៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានលោកអ៊ុន ភិរម្យ ជានាយប៉ុស្តិ៍ និងជាម្ចាស់មូលដ្ឋាន ហេតុអ្វីមិនចុះបង្ក្រាបទីតាំល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន រឺក៏ជាឆ្នាំងបាយរបស់គាត់ ព្រោះថាទីតាំងនេះបើកលេងទាំងថ្ងៃទាំងយប់ (ដោយបើកទ្វាធំជាងមុនពេលមានបរិបទកូវីដ-19) ហើយមានអ្នកញៀនល្បែនចេញចូលលេងទាំងប្រុស-ស្រីជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ ទាល់តែសោះ ..?

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក លីម សុភា អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គួរមានវិធានការចំពោះទីតាំងនេះផង។

គួរបញ្ជាក់ផងដែរថា គ្រាន់តែទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេត នៅក្នុងមូលដ្ឋានសង្កាត់វាលវង់ មាន៤-៥កន្លែងទៅហើយ ចុះទម្រាំនៅក្នុងមូលដ្ឋានខណ្ឌ៧មករា តើមានច្រើនប៉ុណ្ណាទៅ?

សូមបញ្ជាក់ផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

LEAVE A REPLY

Please enter your comment!
Please enter your name here