ភ្នំពេញ ៖ ផ្ទះបើកល្បែងកត់ឆ្នោតយួនខុសច្បាប់មួយកន្លែងដែលកំពុងដំណើរការយ៉ាងរលូន និងកំពុងកើបលុយជាច្រើនលានក្នុងមួយថ្ងៃៗពីសំណាក់ក្រុមអ្នកញៀនលេងល្បែងឆ្នោតនេះ បែរជាសមត្ថកិច្ចធ្វើប្រងើយ មិនខ្វល់ពីទីតាំងល្បែងនេះទៅវិញ។ ទីតាំងកត់ឆ្នោតយួនខាងលើនេះ ស្ថិតនៅ ផ្លូវលេខ១៣៨ (ក្នុងផ្សារគ.មលេខ៤) ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាសមត្ថកិច្ចមិនដឹងរឺធ្វើមិនដឹង ដោយសារតែបានទទួលលាភសក្ការ ទើបមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះ? រឺ មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំជាងសមត្ថកិច្ច ទើបមិនហ៊ានប៉ះ។

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។

នាពេលកន្លងមកសម្ដេច ក្រឡាហោម ស ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

LEAVE A REPLY

Please enter your comment!
Please enter your name here