ភ្នំពេញ ៖ ហាក់ដូចជាកក្រើកឡើងវិញហើយ ករណីបាញ់ប្លន់ នៅក្នុងមូលដ្ឋានខណ្ឌចំការមន ជាក់ស្តែងការពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា២នាក់ បានធ្វើសកម្មភាពបាញ់០២គ្រាប់ ប្លន់យកម៉ូតូ ស្គុបពី១គ្រឿង ពីនារី០២នាក់ តែមិនបានសម្រេច បង្កអោយមានការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវលេខ១៦៧ កែងផ្លូវលេខ៤១៨ ក្រោយស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះ មានគ្នា០២នាក់ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JE-5334។

ជនរងគ្រោះ អោយដឹងថា នៅមុនកើតហេតុ ពួកគេទាំង០២នាក់ ទើបជិះម៉ូតូឌុបគ្នា ចេញពីធ្វើការ នៅក្បែរកន្លែងកើតហេតុ ខណះជិះម៉ូតូចេញ មិនទាន់បាន១០០ម៉ែត្រផងនោះ ស្រាប់តែលិចមុខជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះទៅក្បែរម៉ូតូជនរងគ្រោះ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ អោយដួល ដើម្បីធ្វើសកម្មភាពប្លន់។ ប៉ុន្តែ កំឡុងពេលនោះ នារីរងគ្រោះទាំង២នាក់ បានស្រែកឆោរឡោរអោយគេឯងក្បែរនោះជួយ ក៏ក្រុមជនល្មើសភ័យស្លន់ស្លោរ ទើប ដកកាំភ្លើងពីចង្កេះ បាញ់ឡើងលើ២គ្រាប់ បណ្តាលផ្ទុះមួយគ្រាប់ ស្អុយមួយ ហើយជិះម៉ូតូឌុបគ្នា ចាកចេញពីកន្លែងកើតហេតុ បាត់តែម្តង។

សូមបញ្ជាក់ថា អំពើបាញ់ប្លន់ប្រដាប់អាវុធ ក្នុងភូមិសាស្ត្ររាជធានី ហាក់ស្ងប់ស្ងាត់ទៅ មួយអន្លើរធំទៅហើយ ហើយនេះ ជាករណីថ្មីកើតឡើងម្តងទៀត ដែលជាកត្តាព្រួយបារម្ភមួយ សម្រាប់ បងប្អូនពលរដ្ឋ ដែលមានកាតព្វកិច្ចធ្វើដំណើរ នៅវេលាយប់ជ្រៅ។ ដូច្នោះហើយ ករណីនេះ ជាសារមួយ ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចថែរក្សាការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ មេត្តា ពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែម អោយបានកាន់តែខ្លាំងផងដែរ ដើម្បីធានាបាន មិនអោយ មាននូវអំពើប្លន់ប្រដាប់អាវុធបែបនេះ កកើតឡើងជាថ្មីជាបន្តបន្ទាប់ទៀត។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនបានអោយដឹងថា គេសង្កេតឃើញមានទីតាំង ល្បែងជាច្រើនបានបើកដំណើរការ ដែលជាកត្តាធ្វើអោយ កើតមានករណី បាញ់ប្លន់ អំពើចោរកម្ម ផ្សេងៗ ដូចជា ទីតាំង អិនធើ ណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់បើកលេងយ៉ាងរលូនផ្គើននិង ជាអាជ្ញាធរខណ្ឌចំការមន មួយកន្លែងដែលមានទីតាំងផ្ទះខាងលើ តាមផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ដោយផ្គើននិងបទបញ្ជាលោកអភិបាលក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here