ភ្នំពេញ ៖ ហាក់ដូចជាកក្រើកឡើងវិញហើយ ករណីបាញ់ប្លន់កណ្ដាលក្រុងនៅក្នុងមូលដ្ឋានចំនួន២ខណ្ឌ ទី១ខណ្ឌចំការមន និង ខណ្ឌបឹងកេងកង ដោយក្រុមចោរ ប្រដាប់អាវុធខ្លីជាក់ស្តែងមានក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា២នាក់ បានធ្វើសកម្មភាពបាញ់០២គ្រាប់ ប្លន់យកម៉ូតូ ស្គុបពី១គ្រឿង ពីនារី០២នាក់ តែមិនបានសម្រេច បង្កអោយមានការភ្ញាក់ផ្អើល កងកម្លាំងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចំការមនការពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១៦៧ កែងផ្លូវលេខ៤១៨ ក្រោយស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះ មានគ្នា០២នាក់ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JE-5334។

ជនរងគ្រោះ អោយដឹងថា នៅមុនកើតហេតុ ពួកគេទាំង០២នាក់ ទើបជិះម៉ូតូឌុបគ្នា ចេញពីធ្វើការ នៅក្បែរកន្លែងកើតហេតុ ខណះជិះម៉ូតូចេញ មិនទាន់បាន១០០ម៉ែត្រផងនោះ ស្រាប់តែលិចមុខជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះទៅក្បែរម៉ូតូជនរងគ្រោះ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ អោយដួល ដើម្បីធ្វើសកម្មភាពប្លន់។ ប៉ុន្តែ កំឡុងពេលនោះ នារីរងគ្រោះទាំង២នាក់ បានស្រែកឆោរឡោរអោយគេឯងក្បែរនោះជួយ ក៏ក្រុមជនល្មើសភ័យស្លន់ស្លោរ ទើប ដកកាំភ្លើងពីចង្កេះ បាញ់ឡើងលើ២គ្រាប់ បណ្តាលផ្ទុះមួយគ្រាប់ ស្អុយមួយ ហើយជិះម៉ូតូឌុបគ្នា ចាកចេញពីកន្លែងកើតហេតុ បាត់តែម្តង។ភ្លាមកងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចំការមនចុះមកដល់កន្លែងកើតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវតាមផ្នែកជំនាញ ។

ករណីទី២កើតឡើងនាយប់ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២២នៅម្ដុំអតីតរោងកុនគីរីម្យ សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកងក៏មានជនរងគ្រោះម្នាក់ទៀតត្រូវជនសង្ស័យមានបក្សពួក៤នាក់ម៉ូតូ២គ្រឿងធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរសប្រកបរបរដឹកអនឡាញបានសំរេចរត់គេចខ្លួនបាត់ដោយសារជនរងគ្រោះមិនហ៊ានស្រែកជនសង្ស័យយកកាំភ្លើងគំរាមភ័យខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ។យោងតាមកាំរ៉ាសុវត្ថិភាពមើលទៅសាហាវខ្លាំងណាស់ ។

សូមបញ្ជាក់ថា អំពើបាញ់ប្លន់ប្រដាប់អាវុធ ក្នុងភូមិសាស្ត្ររាជធានី ហាក់ស្ងប់ស្ងាត់ទៅ មួយអន្លើរធំទៅហើយ ហើយនេះ ជាករណីថ្មីកើតឡើងម្តងទៀត ដែលជាកត្តាព្រួយបារម្ភមួយ សម្រាប់ បងប្អូនពលរដ្ឋ ដែលមានកាតព្វកិច្ចធ្វើដំណើរ នៅវេលាយប់ជ្រៅ។ ដូច្នោះហើយ ករណីនេះ ជាសារមួយ ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចថែរក្សាការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ មេត្តា ពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែម អោយបានកាន់តែខ្លាំងផងដែរ ដើម្បីធានាបាន មិនអោយ មាននូវអំពើប្លន់ប្រដាប់អាវុធបែបនេះ កើតឡើងជាថ្មីជាបន្តបន្ទាប់ទៀត។ក្នុងនោះសមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋទន្ទឹមនេះត្រូវតែមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរយប់ប្រលប់ហើយប្រសិនជាត្រូវឈប់ម៉ូតូនិយាយទូរស័ព្ទកុំទៅកន្លែងទីងងឹតវាងាយស្រួលជនសង្ស័យឆ្លៀតអាកាសធ្វើសកម្មភាពឆក់ឬប្លន់បាត់បង់សម្ភារ:មានតំលៃផ្សេងៗជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here