ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានសម្តែងការព្រួយបារម្ភ នៅពេលដែលឃើញមាន ទីតាំងល្បែងភ្នាល់មាន់តាមប្រព័ន្ធអ៊ីនធើណេត ខុសច្បាប់ជ្រកក្រោមស្លាក ហាងកាហ្វេរ មួយកន្លែង ដើម្ពីបំភ័ន្តភ្នែកមហាជន ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងចេញមិនដាច់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវដិថ្មី ភូមិដីថ្មី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងចាស់ខែចាស់ថ្ងៃទៅហើយ និងកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន ប៉ុន្តែបែរជាមិនឃើញមានចំណាច់ការរបស់អាជ្ញាធរ ឬសមត្ថកិច្ចចុះមកបង្ក្រាប។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ បានអោយឱ្យដឹងថា ទីតាំងហ្គេមអនឡាញខុសច្បាប់ខាងលើនេះ មានអ្នកញៀនល្បែងជាច្រើនចូលទៅលេងជាហូរហែ ប៉ុន្តែមិនដែលឃើញមានចំណាត់ការពីអាជ្ញាធរឡើយ ដោយពួគគាត់មិនដឹងថាអាជ្ញាធរមិនហ៊ានចុះបង្ក្រាប ឬម្ចាស់អាជីពកម្មមានខ្នងបង្អែកធំយ៉ាងណានោះទេ។

ពាក់ព័ន្ធនិងករណីនេះ ប្រជាពលរដ្ឋក៏នៅតែទទូចសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច គួរតែមានវិធានការឱ្យរហ័ស និងតឹងតែងបំផុត ដើម្បីបង្ការកុំឱ្យមានករណីលួច ឆក់ ប្លន់ អំពើឃាតកម្មកើតឡើង និងគោរពតាមប្រ សាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្មានការលេងល្បែងស៊ីសងខុសច្បាប់ ភូមិ-ឃុំ មានសុវត្តិភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here