ភ្នំពេញ ៖ ដើម្បីពង្រីក និងពង្រឹងភាពជាដៃគូសហការ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តំណាងដោយលោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគម ជាមួយក្រុមហ៊ុន អ៊ីហ្គាល អ៊ិនធៀរៀ ឌីហ្សាញ មេធៀរៀល ឯ.ក តំណាងដោយលោក ចាន់ សារ៉ាត់ នាយករងគ្រប់គ្រងទូទៅ ក្រោមអធិបតីភាពឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here