ភ្នំពេញ ៖ កម្លាំងខណ្ឧនិងប៉ុស្តិ៍ បង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០២២ នាម៉ោង៤រសៀល ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី១៤ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ៖ ១. ឈ្មោះ នាង ម៉េងលាង ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរជាងដែក(រក្សាទុក)។ ២.ឈ្មោះឌឿ ចាន់ណា អាយុ២៣ឆ្នាំជនជាតិ ខែ្មរ មានទីលំនៅផ្ទះ ភូមិព្រែកប្រសប់ ឃុំព្រែកប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។ ៣.ឈ្មោះ ចាន់ ធាវ៉ាន់ ភេទប្រុសអាយុ២០ឆាំ្នជនជាតិខែ្មរមានទីលំនៅផ្ទះភូមិកោះដាច់សងា្កត់កោះដាច់ខណ្ឧជ្រោយចងា្វរ មុខរបរមិនពិតប្រាកដ (មានសាធាតុញៀន)។

សំភារៈដកហូតមាន ៖ ក្រាមសថា្លចំនួន០១កញ្ចប់ថង់តូច។ ទូរសព្ទ័ ០១គ្រឿងម៉ាកOPPO។ ម៉ូតូ០១គ្រឿងម៉ាកហុងដាវីននរ័ ពណ៍ខ្មៅ សា្លកលេខភំ្នពេញ1JJ4830។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here