ភ្នំពេញ : សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា កាលពីម៉ោង២រសៀលថ្ងៃទី ១៤ ខែ កក្តដាឆ្នាំ២០២២។
ជនជាប់ចោទមានឈ្មោះ វ៉ាន់ ភក្តី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៥៨៦ ដឃដ ចុះថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ របស់ចៅក្រមសេីបសួរ លោកយី សុខវួច ។
បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ និងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here