ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថានគរបាល គ្រប់រូប ត្រូវតែមាន លក្ខណៈសម្បត្តិ និង នីតិសម្បទា គ្រប់គ្រាន់ ក្នុង ការ បម្រើ ប្រជាពលរដ្ឋ ប្រកបដោយ ស្មារតី អង់អាច ក្លាហាន និង មាន សមត្ថភាព ពេញ លេញ ទាំង សមត្ថភាព ផ្នែក ច្បាប់ ជំនាញ បច្ចេកទេស ព្រមទាំង មាន មនសិការ វិជ្ជាជីវៈ បំរើសេវា ជូន ប្រជាពលរដ្ឋ ប្រកបដោយ ភក្តី ភាព ជាដើម ។

ការ ថ្លែង បែបនេះ សម្តេចក្រឡាហោម ស ខេងបាន ធ្វើឡើង នៅក្នុង ឱកាស ប្រារព្ធ ពិធី អបអរសាទរ ខួប អនុស្សាវរីយ៍ នៃ ការ កកើត កងកម្លាំង នគរបាល កម្ពុជា លើក ទី ៧៤ (១៦ ឧសភា ១៩៤៥–១៦ ឧសភា ២០១៩) នា ព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ នេះ នៅ ទីស្តីការ ក្រសួងមហាផ្ទៃ ដោយ មាន វត្តមាន មន្ត្រី ន គរបាល គ្រប់ ជាន់ថ្នាក់ ចូលរួម ។

ADVERTISEMENT

សម្តេច ក្រឡាហោម ស ខេង បាន កោត សរសើរ យ៉ាងខ្លាំង ចំពោះ មន្ត្រី នគរបាល គ្រប់ ជាន់ថ្នាក់ ដែល បញ្ចៀស បាន នូវ អំពើ ភេរវកម្ម បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាន់ពេលវេលា នូវ ឧក្រិដ្ឋកម្ម ឆ្លងដែន និង ឧបាយកល ពី ពួក អមិត្ត ផ្សេងៗ ប្រកប ដោយ ជោគជ័យ នាពេល កន្លងមក ។

សម្តេច ក្រឡាហោម បាន បញ្ជាក់ថា « សូម អគុណ និង កោតសរសើរ យ៉ាង ជ្រាលជ្រៅ ដោយ ស្មោះ ចំពោះ កងកម្លាំង នគរបាលជាតិ គ្រប់ ជំនាន់ ដែល បានធ្វើ ពលី កម្ម គ្រប់ បែបយ៉ាង ក្នុង ការ បំពេញ កាតព្វកិច្ច ប្រកបដោយ ស្មារតី អង់អាច ក្លាហាន និង មានការ ទទួលខុសត្រូវ ខ្ពស់ ដើម្បី ឯករាជ្យ អធិបតេយ្យភាព ជាតិ បូរណភាព ទឹកដី រក្សា បាន នូវ សុខ សន្តិភាព ស្ថិរភាព នយោបាយ បញ្ចៀស បាន នូវ អំពើ ភេរវកម្ម បង្ការ ទប់ស្កាត់ និង បង្ក្រាប ទាន់ ពេលវេលា នូវ ឧក្រិដ្ឋកម្ម ឆ្លងដែន ប្រឆាំង ទប់ស្កាត់ ឧបាយកល សកម្មភាពរ បស់ ពួក អមិត្ត គ្រប់ ប្រភេទ ដែល បាន បំផុស ចលនា បង្កើត ក្រុម ប្រដាប់ អាវុធ ខុសច្បាប់ និង ធ្វើ បដិវត្តន៍ ពណ៌ ប៉ុនប៉ង ផ្តួល រំលំ រាជ រដ្ឋា ភិបាល ស្របច្បាប់ » ។

សម្តេច ក្រឡាហោម ស ខេង បានលើកឡើង ទៀតថា កម្លាំង នគរបាលជាតិ ទាំងមូល បាន តស៊ូ និង ភាព លំបាក គ្រប់បែបយ៉ាង ដោយបាន លះបង់ ពេលវេលា កម្លាំងកាយ ចិត្ត អាយុជីវិត ដើម្បី ប្រយុទ្ធ ប្រឆាំង បទល្មើស ព្រហ្មទណ្ឌ គ្រប់ ប្រភេទ សំដៅ ការពារ អាយុជីវិត និង ទ្រព្យ សម្បត្តិ របស់ ប្រជា ពលរដ្ឋ និង ទ្រព្យសម្បត្តិ សាធារណៈ បង្កើត បាន នូវ បរិយាកាស ប្រកបដោយ ភាពកក់ក្តៅ ក្នុងសង្គម ទាំងមូល ។

សម្តេច ក្រឡាហោម ស ខេង បាន លើកឡើង ទៀតថា នគរបាល បានការ ពារ និង ការ ធានា ស្ថិរភាព សន្តិសុខ និង សុវត្ថិភាព សម្រាប់ ការបោះឆ្នោត ជ្រើសតាំង ព្រឹទ្ធសភា នីតិកាល ទី ៤ និង ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៦ ដែល ជា ព្រឹត្តិការណ៍ នយោបាយ ជា ប្រវត្តិសាស្ត្រ និង ជា អាយុជីវិត នៃ ប្រទេសជាតិ បាន ឆ្លុះបញ្ចាំង ឲ្យ ឃើញច្បាស់ អំពី ភាព ម្ចាស់ការ ប្រកបដោយ សមត្ថភាព របស់ កម្ពុជា ក្នុង ការធានា ស្ថិរភាព សន្តិសុខ បម្រើ ឲ្យ កិច្ច ដំណើរការ អនុវត្ត លទ្ធិប្រជាធិបតេយ្យ និង ការពង្រឹង នីតិរដ្ឋ ។

ជាមួយគ្នា នោះដែរ សម្តេច ក្រឡាហោម ស ខេង ក៏បាន អំពាវនាវ ដល់ នគរបាល ទាំងអស់ ត្រូវ ប្តេជ្ញា ចិត្ត រួមគ្នា បន្តធ្វើ ការកែទម្រង់ នគរបាលជាតិ អំពី ក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និង ការ ទទួល ខុសត្រូវ នៅតាម ស្ថាប័ន អង្គភាព នគរបាល គ្រប់ ជាន់ថ្នាក់ ដើម្បី លើក កម្ពស់ គុណភាព ប្រសិទ្ធភាព ការងារ សំដៅ ឆ្លើយតប ចំពោះ ការវិវត្តន៍ រីកចំរើន របស់ សង្គម និង ស្ថានភាព ប្រែប្រួល ស្មុគស្មាញ នៃ សភាពការណ៍ សន្តិសុខ ក្នុង តំបន់ និង ពិភពលោក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here