សូម៉ាលីៈ នៅថ្ងៃច័ន្ទនេះ សំឡេងផ្ទុះដ៏ខ្លាំងមួយបានកើតមាននៅកណ្តាលរដ្ឋធានីម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី ហើយផ្សែងខ្មៅ បានផុសឡើងលើផ្ទៃអាកាស។

គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើការផ្ទុះនេះ បណ្តាលមកពីអ្វី ប៉ុន្តែក្រុមជីវពលអ៊ីស្លាម អាល់ សាបាប តែងតែបើកការវាយប្រហារស្រដៀងគ្នានេះ នៅទីក្រុងម៉ូហ្គាឌីស៊ូ និងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសសូម៉ាលី ដើម្បីប្រឆាំងនឹងយោធារដ្ឋាភិបាល និងគោលដៅផ្សេងៗទៀត។

ADVERTISEMENT

ក្រុមជីវពលមួយនេះ កំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលកណ្តាលគាំទ្រដោយលោកខាងលិច ហើយនឹងបង្កើតមូលដ្ឋានផ្ទាល់ខ្លួននៅតំបន់គ្រប់គ្រងរបស់ពួកគេ។

ក្រុមជីវពលអាល់ សាបាប បើកការវាយប្រហារផងដែរមកលើគោលដៅនៅក្រៅប្រទេសសូម៉ាលី ពិសេសនៅប្រទេសកេនយ៉ា ដើម្បីដាក់សំពាធឲ្យទាហានរបស់ពួកគេដកចេញពីប្រទេសសូម៉ាលីវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here