ភ្នំពេញ ៖ លោកអេ ភូថងថា ឱកាសចេញទៅប្រកួតក្រៅគឺកីឡាករទទួលបាននូវបទពិសោធន៍ថ្មីនិងទទួលបានប្រាក់ចំណូលខ្ពស់។ កីឡាករដែលមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស គឺពួកគេ និងទទួលបាននូវបច្ចេកទេសថ្មីៗព្រមជាមួយនិងប្រាក់ចំណូលខ្ពស់ ពិសេសទៀតនោះ គឺកេរ្តិ៍ឈ្មោះល្បីសុះសាយទាំងក្នុងឆាកជាតិ និងអន្តរជាតិ។

លោកថា ដើម្បីអោយយើងទទួលបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស គម្បីកីឡាករយើងខ្លួនឯងត្រូវប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពនៅក្នុងស្រុកឲ្យបានខ្លាំងសិន ទើបពេលចេញទៅប្រកួតនៅក្រៅប្រទេសយើងនិងទទួលបានលទ្ធផលជោគជ័យ។

ADVERTISEMENT

លោក អេ ភូថង បានថ្លែងរៀបរាប់ដូច្នោះ ប្រាប់អ្នកព័ត៍មាន កាលពីថ្មីៗនេះ នាមជ្ឈមណ្ឌលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ ក្នុងពហុកីឡាដ្ឋានជាតិ។

អតីតអ្នកប្រដាល់ល្បីរូបនេះ បញ្ជាក់ទៀតថា ការបានចេញទៅប្រកួតនៅក្រៅប្រទេសវាមិនត្រឹមតែជួយអភិវឌ្ឍន៍សមត្ថភាពកីឡាតែមួយមុខនោះទេ ពោលសូម្បីតែគ្រូបង្វឹកក៏ទទួលបាននូវបទពិសោធន៍បង្ហាត់ថ្មីៗដែរ ដើម្បីនាំយកនូវបច្ចេកទេសពីបណ្តាលប្រទេសទាំងនោះបូកបញ្ចូលគ្នានិងក្បាច់គុនប្រដាល់គុនខ្មែរយើងបង្ហាត់សិស្សអោយពួកគេអភិវឌ្ឍន៍កាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here