ភ្នំពេញ ៖ តារាសម្តែងកញ្ញា ណាណៃ ដែលជានារីខំធ្វើការងារដើម្បីចិញ្ចឹមម្តាយខំថតទាំងថ្ងៃទាំងយប់ ហើយមកដល់ផ្ទះខំលក់ឥវាន់ចាប់ហួយទៀត គ្រាន់តែចង់សន្សំលុយឱ្យច្រើនប៉ុណ្ណោះទុកថ្ងៃក្រោយ បែរជាត្រូវក្រុមចោរគាស់ផ្ទះយកលុយ គ្រឿងអលង្ការ និង ឥវ៉ាន់អស់រលីង។

តារារាងតូចច្រលឹងរូបនេះបានរៀបរាប់ទាំងក្រៀមក្រំប្រាប់ដល់ តាមទូរស័ព្ទឱ្យដឹងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ថា នាងមិននឹកស្មានជួបរឿងគ្រោះ ស៊យបែបនេះ មានក្រុមចោរគាស់ផ្ទះរបស់នាងបានលួចអស់ទ្រព្យសម្បត្តិអស់ជាច្រើនសូម្បីសម្លៀកបំពាក់ទុក ថតរឿង និង ឡើងច្រៀង ក៏អស់ដែរ។ លុយកាករបស់នាងដែលខំរកពីការថតរឿង និង លុយលក់ដូរចាប់ហួយ ក៏បាត់បង់ទៀត។ សរុបនៃការបាត់បង់លើកនេះ នាងប្រហែលជាអស់ជាង៥ពាន់ដុល្លារអាមេរិក ដែលក្នុងមាន ទាំង លុយប្រើប្រាស់រកស៊ីប្រចាំ គ្រឿងអលង្ការ មានពេជ្រ នាឡិកាដៃ ការបូបថ្លៃៗ និង សម្លៀកបំពាក់ប្រពៃណី រ៉ូបថ្លៃៗ ជាច្រើន។

ADVERTISEMENT

កញ្ញា ណាណៃ បានប្រាប់ថា ផ្ទះរបស់នាងនៅម្តុំផ្លូវទៅផ្សារឈូកមាស ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលអាចនិយាយថាជាតំបន់រៀងស្ងាត់បន្តិចហើយ។ នៅថ្ងៃកើតហេតុគឺនៅម៉ោងប្រហែលជាម៉ោងរំលងអាត្រាយប់ចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីនាងនិងម្តាយមកពីញាំអាហារនៅខាងក្រៅត្រឡប់មកវិញពីផ្សារឈូកមាស។ ដោយសារតែពេលនោះនាង និង ម្តាយ បិទតូបលក់ដូរឥវ៉ាន់នៅផ្ទះរួចហើយ រៀងហត់និងចង់ញាំអ្វីនៅខាងក្រៅ ក៏បិទផ្ទះចាក់សោរយ៉ាងត្រឹមត្រូវ ហើយក៏ចេញទៅ ប៉ុន្តែលុះដល់ម៉ោងត្រឡប់មកវិញ ក៏ឃើញផ្ទះចំហរផ្ទះ និង រញ៉េរញ៉ៃ បាត់លុយកាក និងសម្ភារៈក្នុងផ្ទះជាច្រើន។

សូមរំលឹកថា តារាសម្តែងកញ្ញា ណាណៃ ជាតារាសម្តែងរាងតូច្រឡឹងគួរឱ្យស្រលាញ់ និង តារាម្នាក់បច្ចុប្បន្ននេះ កំពុងមានប្រជាប្រិយភាពទាំងក្នុងរឿងភាគ និង ឡើងច្រៀងតាមការកម្មវិធីប្រគំតន្ត្រីនានា។ នាងកាលពីថ្មីៗនេះ ក៏លេចមុខកម្មវិធីលេងកំប្លែងរបស់ទូរទស្សន៍បាយ័ន ហើយនាងមួយរយៈចុងក្រោយនេះបានចេញបទចម្រៀងជាច្រើនក្នុងផលិតកម្ម ហ្សូន ដែលទទួលការគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here