កណ្តាល:ឯកឧត្តម ឃឹម សុវណ្ណាវុធ អនុប្រធានក្រុមប្រឹកក្សាអភិវឌ្ឍន៏គ្រូនគរបាលជាតិ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តបែបកុមារមេត្រីក្នុងនីតិវិធីស៊ើបអង្កេតបទល្មើសផ្លូវភេទលើកុមារ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា (ដីឥដ្ឋ)។

ឯកឧត្តម ឃឹម សុវណ្ណាវុធ អនុប្រធានក្រុមប្រឹកក្សាអភិវឌ្ឍន៏គ្រូនគរបាលជាតិ បានលើកឡើងថា អំពើរំលោភបំពាន និងកេងប្រវ័ញផ្លូវភេទលើកុមារ គឺជាបញ្ហាសកល
ដែលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា ល្បិចកល និងអំពើនៃការរំលោភបំពានផ្លូវភេទរបស់ជនល្មើសបច្ចុប្បន្ន កាន់តែមានភាពស្មុគស្មាញ និងឃោឃៅឡើងៗ ដែលទាមទារឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវរុករកវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលការណ៍ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានរៀបចំឡើង អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ កម្មវិធីនយោបាយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តោតទៅលើកម្មវិធីកំណែទម្រង់វិស័យអាទិភាពទាំងបួនយ៉ាង ក្នុងនោះរួមមាន៖
– កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
– អនុសញ្ញាស្តីពីសិទ្ធិកុមារ វិធានបទដ្ឋានអប្បបរមា សម្រាប់គ្រប់គ្រងវិស័យយុត្តិធម៌អនីតិជន
– វិធានរបស់អង្គការសហប្រជាជាតិសម្រាប់ការពារអនីតិជនដែលត្រូវបានដកហូតសេរីភាព ពិធីសារ
កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិនានា ដែលទាក់ទងទៅនឹងស្ត្រី និងកុមារ និង !
– អនុសញ្ញាសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នព្រមទាំងច្បាប់ជាតិផ្សេងៗទៀតដែលពាក់
ព័ន្ធនឹងកុមារ ។

ឯកឧត្តម បន្តថា ក្នុងអំពើរំលោភបំពាន និងកេងប្រវ័ញ្ញផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ បានក្លាយជាការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះអ្នកដែលធ្វើការពាក់ព័ន្ធនិងកិច្ចការពារកុមារនៅប្រទេសកម្ពុជា រួមមានស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នអង្គការក្រៅរាជរដ្ឋាភិបាល ។ វិស័យទេសចរណ៍នៅប្រទេសកម្ពុជាមានការរីកចម្រើន ដោយបានទទួលភ្ញៀវទេសចរណ៍ប្រមាណ ៦លាននាក់នាឆ្នាំ២០១៨កន្លងមក ។ ប៉ុន្តែអ្វីដែលគ្រូនគរបាលជាតិត្រូវយកចិត្តទុកដាក់បន្តទៀតគឺបន្តការខិតខំ ក្រេបជញ្ជក់យកចំណេះដឹងអំពី លោកសាស្ត្រាចារ្យ ឯកឧត្តមវាគ្មិនដែលបានចំណាយពេលវេលាដ៏មានតម្លៃ

មកធ្វើបទបង្ហាញ ឬបទឧទ្ទសនាមលើប្រធានបទដ៏មានសារសំខាន់ៗនីមួយៗ ដើម្បីទុកជាទុនក្នុងការរក្សាទុក ដើម្បីរៀបចំសៀវភៅគោលសម្រាប់ជាឯកសារបន្តបណ្តុះបណ្តាលដល់មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារនៅពេលខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here