ភ្នំពេញ ៖ កំលាំងមានសមត្ថកិច្ច នៃអាជ្ញាធរ ខណ្ឌទួលគោក ហាក់ព្រងើយកន្តើយ និងមិនសូវជាយកចិត្តទុកដាក់ ចំពោះ ករណីចោរកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ក្នុងភូមិសាស្ត្រ នៃមូលដ្ឋានរបស់ខ្លួន ដោយសមកម្មភាព ដែលកើតឡើងនាពេលកន្លងមក មិនត្រូវបាន សមត្ថកិច្ចបង្ក្រាប ក្រុមចោរទាំងនោះ បានទេ ដោយទុកបណ្តោយឲ្យពួកគេបង្កការលួចឆក់ជាហូរហែ។

ជាក់ស្តែងជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់សោរម៉ូតូរបស់និស្សិតស្រីម្នាក់បានសម្រេចគេចខ្លួនដោយសុវត្ថិភាពជនរងគ្រោះបានត្រឹមរត់ទៅដាក់ពាក្យបណ្តឹងដើម្បីសុំការអន្តរាគមន៍ពីប៉ុស្តិ៍នគរបាលទឹកល្អក់ទី២តែប៉ុណ្ណោះ។ ហេតុការណ៍ខាងលើនេះកើតហេតុកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវខឿងហែមភូមិ៩សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ។

ADVERTISEMENT

ម៉ូតូជនរងគ្រោះម៉ាកNEX ស៊េរីឆ្នាំ២០១៨ ពណ៌សពាក់ស្លាកលេខកណ្តាល1W-7165 យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានសមត្ថកិច្ចនោះទេ។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា ពីរថ្ងៃមុនក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូក្បែរនោះអស់ចំនួន២គ្រឿងនៅក្បែរនោះ។ ប្រជាពលរដ្ឋបានបន្តថាជំនាន់លោកអធិការមុនៗមិនសូវមានករណីចោរលួចឆក់កើតឡើងញឹកញាប់ទេដោយសារតែពួកគាត់ចេះដឹកនាំកម្លាំងសហប៉ុស្តិ៍តាមកំណត់មុខសញ្ញាជាប្រចាំថ្ងៃទើបមិនសូវមានបទល្មើសកើតឡើង។

បើទោះបីជាមានករណីអំពើលួចឆក់ប្លន់ក៏ដោយក៏កម្លាំងខិតខំធ្វើការស្រាវជ្រាវរហូតតាមចាប់ក្រុមជនសង្ស័យទាំងនោះយកមកដាក់ទោសតាមច្បាប់បានប៉ុន្តែជំនាន់លោក សុខហេងគេឃើញអំពើលួចឆក់ប្លន់កម្របង្ក្រាបចាប់បានណាស់។

ចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅលោកសុខហេងមេត្តាដឹកនាំកម្លាំងចុះការពារប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រយោជន៍ទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងជាក់ស្តែងដូចករណីប៉ុន្មានថ្ងៃមុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here