ភ្នំពេញ ៖ កំលាំងជំនាញនគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ត្រង់ចំណុចក្រុមទី៧ ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទីរសៀល ។

ជនសង្ស័យ ដែលត្រូវកំលាំងជំនាញខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនឈ្មោះ អៅ វ៉ឹងហ្វង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុមទី៧ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់។

ADVERTISEMENT

ជនសង្ស័យ ត្រូវបានកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here