ភ្នំពេញ៖ ទីតាំងកត់ឆ្នោតយួនខុសច្បាប់ តែដាក់ស្លាកឆ្នោតខ្មែរ ដែលមានទីតាំងនៅផ្លូវបេតុងច្រកឌឿងហែម ខាងក្រោយប៉ុស្តិ៍មិត្តភាព ខណ្ឌ៧មករា តើលោកគុយ ផល្លា នាយប៉ុស្តិ៍នគរបាលមិត្តភាព ដឹងដែរឬទេ?

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមានទីតាំងកត់ឆ្នោតយួនខុសច្បាប់ជាច្រើនទីតាំងទៀតនៅក្នុងមូលដ្ឋានសង្កាត់មិត្តភាពបើចាំទទួលអ្នកញៀនល្បែងឆ្នោតយួននេះរាប់ឆ្នាំមកហើយពុំមានអជ្ញាធរ រឺសមត្ថកិច្ចពាក់ពន្ធ័ចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋ បានរិះគន់ថា លោកនាយប៉ុស្តិ៍នគរបាលមិត្តភាព មិនដែលឃើញចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសគឺឆ្នោតយួននេះតែម្តង ប្រជាពលរដ្ឋបានលើកឡើងទៀយតថា ទំនងជាលោកមេប៉ុស្តិ៍រូបនេះចាំទទួលផលពីល្បែងទាំងនោះវិញទេមិនដឹង ដោយមិនគោរពតាមបទបញ្ជារបស់ សម្ដេច ក្រហោម សខេង ឧបនាយករដ្ឋមន្ត្រៅក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍នោះទេ។

គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុច ជួនប្រជាពលរដ្ឋ ។បើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកាងល្បែងសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់ ។ តែផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនបានអនុវត្តន៍ និងគោរពបទបញ្ជារបស់សម្តេចឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here