ភ្នំពេញ ៖ បញ្ហាបនល្បែងស៊ីសង គេពិតជាដឹងគ្រប់គ្នាថា គឺប្រភពផ្តើមឲ្យមានបទល្មើសក្នុង សង្គម នូវអំពើលួច ឆក់ ប្លន់ កាប់សម្លាប់ លក់ បញ្ចាំ សម្ភារ ផ្ទះសម្បែង ហើយថ្នាក់លើពិតជាមានវិធានការដ៏តឹងតែង ជម្រុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន បង្ក្រាប លុបបំបាត់ឲ្យខាងតែបាន ។ ជាក់ស្តែងទីតាំងល្បែងស៊ីសងជ្រកក្រោមស្លាកយីហោអ៊ីធើណេត២៤ម៉ោង 22Z ដែលមានទីតាំងនៅតាមផ្លូវលេខ១៣៩កែងផ្លូវ១៦៤ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កំពុងបើកទទួលភ្ញៀវដែលញៀននឹងល្បែងនេះយ៉ាងរលូន មិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ចឡើយ។

ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសងនេះ មិនត្រឹមប្រមូលផ្តុំក្រុមជនង្គម ងងឹតប៉ុណ្ណេះទេ គឺជាជម្រករបស់ក្រុមជនប្រើប្រាស់ថ្នាំញៀន ទៅលេងផងប្រើប្រាស់ផង ជួនកាលចេញធ្វើសកម្មភាព លួច ឆក់ ប្លន់ នៅពេល រំលងអាធាត្រនេះជាដើម ខណៈ កន្លងទៅអំពើប្លន់បាញ់សម្លាប់ ឬប្រើឧបករណ៍ដំបងឈើ ដែក កាំបិត ធ្វើសកម្មភាពប្លន់ ម៉ូតូ ឆក់ទូរស័ព្ទប្រជាពលរដ្ឋ ក៏ដូចជាបរទេស ធ្លាប់កើតមាន និងចេញពីទីតាំងបនល្បែង ហ្គេមនេះតែម្តង ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានចុះរដ្ឋបាល ឬបិទអាជីវកម្ម ប្រសិនបើម្ចាស់ទីតាំងបានបើកអ៊ីនធើណេត ហើយបង្កប់នូវបនល្បែងស៊ីសង ដូចទីតាំង អ៊ីនធើណេតខាងលើនេះ ដើម្បីអនុវត្តឲ្យបានតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាប្រសាសន៍មាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងអំពីតួនាទីធំបំផុតរបស់មន្ត្រី មន្ត្រីរាជការ «គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនីមួយៗឲ្យទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ» ។

បើទោះជាមានការលើកឡើងពីប្រជាពលរដ្ឋ ស្អប់ខ្ពើមនូវល្បែងស៊ីសង ព្រមទាំងសំណូម ពរអាជ្ញាធរ និងសមត្ថកិច្ចបង្ក្រាបក៏ដោយ ក៏សកម្មភាពនៃការបើកបនល្បែងនេះ នៅមាន សុពលភាពជានិរន្ត ។

ប្រភពគួរឲ្យជឿទុកចិត្តមួយបានទម្លាយថា «ម្ចាស់ទីតាំងបើកអ៊ីនធើណេតបង្កប់ល្បែង ស៊ីសងនេះ មិនត្រឹមតែដំណើរការនៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌ៧មករាប៉ុណ្ណោះទេ ពួកគេ បានបើកជាច្រើនទៀតនៅតាមបណ្តាខណ្ឌមួយចំនួយនទៀតយ៉ាង គគ្រឹកគ្រេង ហើយម្ចាស់ទីតាំងនីមួយៗ ខ្លួនបើកបនល្បែងខុសច្បាប់សោះ តែសម្តីយកមេឃមក ទ្រាប់គូទអង្គុយ យកឈ្មោះ សមត្ថកិច្ច អាជ្ញាធរ ថ្នាក់អន្ទ្រើសៗធ្វើជាយ័ន្ត កុំឲ្យខ្មោចព្រាយ បិសាចហ៊ានចូលមករំខាន មុខរបរល្មើសច្បាប់នេះ» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here