ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីនៅថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវជាតិលេខ៥ ក្រុម១ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ម៉ាត់ ហ្សេន អាយុ៣៣ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិ២ សង្កាត់ច្រាំចំរេះ១ មុខរបរលក់ដូរ។ សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។

ADVERTISEMENT

ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here