ភ្នំពេញ៖ ទីតាំងហាងអ៉ីនធឺណេតយីហោ 365 (ឥឡូវដកស្លាកយីហោចេញវិញហើយនោះ) បង្កប់ល្បែងសុីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោងនៅតាមបណ្ដោយផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កំពុងបើកដំណើរការយ៉ាងរលូនទទួលអ្នកញៀនល្បែងនិងហ្គេមតាម online ទាំងយប់ទាំងថ្ងៃមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យឡើយ សង្ស័យសង្ងំត្រូវគ្នាជាមួយម្ចាស់ទីតាំង ។

ប្រភពដដែលបានបន្តថា ទីតាំង នេះប្រហែលជាមានខ្នងបង្អែកធំនៅពីក្រោយហើយមើល ទៅបានជាមិនខ្លាចញញើត និងអនុសាសន៍ និងបទបញ្ជា របស់ សម្ដេច ក្រឡាហោម ស ខេង ដែលលោកធ្លាប់បាន ដាក់បទបញ្ជាឲ្យ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់នៅ ក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទ ប៉ុន្តែអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការមនហាក់បីដូចជា គ្មានឆន្ទៈក្នុងការទប់សង្កាត់ ឬ ក៏បង្ក្រាបសោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here