បាល់ទាត់ៈ ខ្សែការពារ Jan Vertonghen រកបាន១គ្រាប់ និងជួយឲ្យមានគ្រាប់បាល់សម្រាប់កីឡាករ Son Heung-min ពេលដែលក្រុមមាន់ខ្នាយមាស Spursបំបាក់ក្រុម Borussia Dortmund៣-០នៅក្នុងទឹកដី Wembley ដើម្បីធ្វើឲ្យពួកគេមានគុណសម្បត្តិមុន បន្ទាប់ពីការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ  Champions League។

ក្រុម Spursហាក់ដូចជាមិនសូវមានជំនឿទុកចិត្តខ្លាំងប៉ុន្មាននោះទេ ដោយសារតែអវត្តមានរបស់ប្រធានក្រុមក្រុម Harry Kane និងកីឡាករ Dele Alli តែផ្ទុយទៅវិញ ពួកគេបែរជាអាចរកបាន៣គ្រាប់នៅក្នុងតង់ទី២ ដើម្បីគ្រប់គ្រងបានយ៉ាងរឹងមាំនូវការប្រកួតជើងទី១នេះ ហើយនិងទុកឲ្យក្រុមអាល្លឺម៉ង់ Borussia Dortmund ស្ថិតលើផ្លូវចាកចេញពីការប្រកួតបាល់ទាត់អឺរ៉ុប៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here