ភ្នំពេញ: ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារហូតមកដល់រសៀល ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៩នេះនៅតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្រ្កាបសង្ស័យម្ចាស់សង្វៀនជល់មាន់ដ៏ធំមួយនេះដែល ស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានអំណាចធំជាងលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌហើយទើបមិនហ៊ានចុះបង្ក្រាប ទីតាំងខាងមានព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ទីតាំងខាងលើនេះ ដែលសមត្ថកិច្ច អាជ្ញាធរមិនហ៊ាន ចុះបង្ក្រាបខាងលើ ប្រហែលជាសង្វៀនជល់មាន់នេះ មានច្បាប់អនុញ្ញាត ឬមួយមានខ្នងអ្នកធំហើយទើបមានក្រុមអ្នកលេងល្បែងស៊ីសងប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន ដោយគ្មានរំខានពីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានទាល់តែសោះ។

ADVERTISEMENT

ប្រភពដដែល បានបញ្ជាក់ថា ទីតាំងខាងលើ មានលេងល្បែងដូចជាជល់មាន់ លេងអាប៉ោង លេងបៀរ គាបស៊ីគ្នាយ៉ាងសាហាវ។

ករណីខាងលើនេះ ពលរដ្ឋសំណូមពរទៅលោក អភិបាលខណ្ឌមានជ័យ លោក អធិការខណ្ឌមានជ័យ និងលោកនាយប៉ុស្តិ៍ មេត្តាជួយធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប កុំបណ្ដោយឲ្យមានបទល្មើសក្នុងមូលដ្ឋានតទៀត ដោយពលរដ្ឋ កំពុងរង់ចាំមើលថា តើហ៊ានចុះចាប់សង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here