កំពង់ចាម ៖ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម និងសហការី នារសៀលថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២០ បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៨៥គ្រួសារក្នុងពិធីប្រគល់ទទួលផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ០១គ្រួសារ ស្មើនិង០១ខ្នង ផ្ទះឈ្មោះ ធុន សឿង ភេទ ស្រីអាយុ៨២ឆ្នាំរស់នៅភូមិក្រសាំងតា ម៉ ង ឃុំ ក្រូច ស្រុក ព្រៃឈរ ខេត្តកំពង់ចាមដែលមានទំហំ៤ម៉ែត្រ X៥ម៉ែត្រតសំយ៉ាបមុខ២ម៉ែត្រនិងចង្ក្រានបាយ២ម៉ែត្រសងពីដែកប្រកស័ង្កសីក្រាលការ៉េបាតដែលត្រូវចំណាយអស់ថវិកាក្នុងការសាងសង់ចំនួន២៥០០$ព្រមទាំង បាន ឧបត្ថម្ភនូវថវិកាចំនួន២០ម៉ឺនរៀលអង្ករ១បេគ្រឿងឧបភោគបរិភោគសម្ភារៈផ្ទះបាយមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិ បណ្ឌិតនេត សា វឿន អគ្គស្នងការ នគរបាលជាតិនិងលោកជំទាវ ។

ក្នុងកម្មវិធីប្រគល់ទទួលផ្ទះនោះដែ ក៏មានរៀបចំនូវអាហារថ្ងៃត្រង់ជូន បងប្អូនប្រជាពលរដ្ឋពិសារជួបជុំគ្នាចំនួន៨៥គ្រួសារដែលបាន អញ្ជើញចូលរួមក្នុងកម្មវិធីព្រមទាំង បានចែកជូនក្នុងម្នាក់ៗទទួលបាន សារុង១ថវិកា១ម៉ឺនរៀលផងដែរ ។ បន្ទាប់មកលោកឧត្តមសេនីយ៍ ស្នងការបានចុះត្រួតពិនិត្យតាមសំណើស្នើឱ្យជួយសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រមួយ គ្រួសារដែលនៅភូមិជាមួយគ្នានោះ ដែរ ។

ADVERTISEMENT

នៅក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ស្នងការបានសន្យា និងខិតខំចលនាសប្បុរសជន ដើម្បី ជួយសាងសង់ផ្ទះថ្មីជូនគាត់ក្នុង ពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here